សុខៗស្រាប់តែជនល្មោភកាមជិះម៉ូតូមកលេងប្រដាប់ភេទខ្លួនឯងនៅមុខហាង(មានវីដេអូ)

0
417

សុខៗស្រាប់តែជនល្មោភកាមជិះម៉ូតូមកលេងប្រដាប់ភេទខ្លួនឯងនៅមុខហាង(មានវីដេអូ)

មានការចែករំលែកពេញបណ្តាញសង្គម ក្រោយមានករណីបុរសម្នាក់បានធ្វើសកម្មភាពលេងប្រដាប់ភេទរបស់ខ្លួននៅតាមទីសាធារណៈ។ យោងតាមវីដេអូដែលម្ចាស់គណនីហ្វេសប៊ុក Ma Dame Binsho បានបង្ហោះ គេឃើញជនល្មោភកាមរូបនេះធ្វើដំណើរដោយម៉ូតូ ZOOMER-X រួចបានឈប់ម៉ូតូហើយធ្វើសកម្មភាពគួរឲ្យខ្ពើមរអើម។

យ៉ាងណាមិញមានមនុស្សស្រីជាច្រើនបានជួបនូវករណីមួយនេះហើយជាជនសង្ស័យតែមួយ ដោយជនរោគចិត្តរូបនេះតែងតែធ្វើសកម្មភាពនៅមុខហាងណាដែលមានតែមនុស្សស្រីតែប៉ុណ្ណោះ។ ដោយម្ចាស់គណនីហ្វេសប៊ុកដដែលបានសរសេរសារដាស់តឿនថា៖ “នេះជាសកម្មភាពជនល្មោភកាម ដែលបងប្អូនស្រីៗត្រូវប្រយត្ន័ជាពិសេសបេីមានកូនស្រីតូចនៅផ្ទះរឺនៅហាងលេងម្នាក់ឯងកុំបណ្តោយអោយសោះ អោយតែកន្លែងណាមានមនុស្សស្រី”។ ប្រភព៖ Ma Dame Binsho
សូមទស្សនាវីដេអូ

LEAVE A REPLY

Please enter your comment!
Please enter your name here