ចេកអំបូងលឿងខ្មែរ កំពុងត្រូវប៉ាន់នៅចិន

0
272

ចេកអំបូងលឿងខ្មែរ កំពុងត្រូវប៉ាន់នៅចិន

ផ្លែចេកអំបូងលឿងកំពុងមានទីផ្សារយ៉ាងខ្លាំងនៅក្រៅប្រទេស ហើយប្រទេសកម្ពុជាទើបតែបានដាំចេកប្រភេទនេះក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយវាក៏បានផ្តល់ផល និង ធ្វើការនាំចេញជាបណ្តើរៗហើយ ។ ប្រទេសចិនគឺជាទីផ្សារសំខាន់សម្រាប់ចេកអំបូងលឿងរបស់កម្ពុជា ។

នៅក្នុងពិធីសម្ភោធរោងចក្រវេចខ្ចប់ និង នាំចេញផ្លែចេកអំបូងលឿងស្រស់របស់ក្រុមហ៊ុន ឡង មេត អេហ្រ្គីខលឈ័រ ឯ.ក នៅស្រុកឈូក ខេត្តកំពតកាលពីពេលថ្មីៗនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានមានប្រសាសន៍ថា នៅឆ្នាំ២០១៩នេះ កម្ពុជា រំពឹងថា នឹងនាំចេញផ្លែចេកអំបូងលឿង ដោយផ្ទាល់ទៅកាន់ប្រទេសចិន បានចំនួន១២ម៉ឺនតោន ដែលមានក្រុមហ៊ុនចំនួន៥ទទួលបានការអនុញ្ញាតពីប្រទេសចិន ក្នុងការនាំចេញដោយផ្ទាល់។ ហើយប្រទេសចិន ជាប្រទេសដែលមានតម្រូវការចេកច្រើន ស្មើនឹង៤០ភាគរយនៃពិភពលោក ដែលមានប្រហែលជាង៤លានតោនក្នុងមួយឆ្នាំ ហើយការនាំចេញចេកអំបូងលឿង ទៅកាន់ប្រទេសចិននេះ ភាគីចិន មិនបានកំណត់កូតានាំចេញចេករបស់កម្ពុជានោះទេ។

លោក ឧកញ៉ា ផែ ហុកឈួន ប្រធានក្រុមហ៊ុន ឡង មេត អេហ្រ្គីខលឈ័រ ឯ.ក បានឱ្យអ្នកសារព័ត៌មានដឹងថា ចម្ការចេកនេះ មានផ្ទៃដីសរុប១,០០០ហិកតា និង ប្រើប្រាស់ទុនវិនិយោគ អស់ជាង៣២លានដុល្លារ។ បច្ចុប្បន្ន ផ្ទៃដីជាង៤០០ហិកតាកំពុងប្រមូលផល វេចខ្ចប់ និង ដំណើរការនាំចេញ ដោយសង្ឃឹមថា ក្នុងឆ្នាំ២០១៩ ចេកស្រស់ប្រមាណជាង២.២ម៉ឺនតោន នឹងត្រូវធ្វើការនាំចេញ ហើយឆ្នាំ២០២០ រំពឹងថា បរិមាណនេះ នឹងកើនឡើងដល់ជាង ៣ម៉ឺនតោន ។ ហើយក្រុមហ៊ុននឹងធ្វើការដាំដុះជំហ៊ានជាបន្តបន្ទាប់រហូតឱ្យគ្រប់ផ្ទៃដី១០០០ហិកតា ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here