រន្ទះបាញ់ទាំងម្តាយទាំងកូនស្រីពីរនាក់ ខណៈពេលកំពុងអង្គុយ និងដេកលេងក្រោមផ្ទះ

0
138

រន្ទះបាញ់ទាំងម្តាយទាំងកូនស្រីពីរនាក់ ខណៈពេលកំពុងអង្គុយ និងដេកលេងក្រោមផ្ទះ

នាថ្ងៃទី ០៦ មិថុនា ឆ្នាំ ២០១៩ វេលាម៉ោង ២រសៀល មានករណីបាតុភូតធម្មជាតិ រន្ទះបាញ់ អង់តែនទូរទស្សន៍ បណ្តាលឲ្យម្តាយ និងកូន២នាក់ទៀតរងរបួស ខណ:ពេលអ្នកទាំង៣នក់ កំពុងដេកលេងក្រោមផ្ទះ។ ហេតុការណ៍នេះកើតឡើងនៅត្រង់ចំណុចទំនប់អាហារ ស្ថិតក្នុងភូមិកែងប្រាសាទ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ។

រដូវនេះជារដូវភ្លៀងធ្លាក់ ដោយមានលាយលំខ្យល់កន្រ្ទាក់ ផ្គររន្ទះទូទាំងប្រទេស ហេតុដូចនេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ប្រុងប្រយ័ត្នអោយបានខ្ពស់ នៅពេលភ្លៀងធ្លាក់ត្រូវរកកន្លែងជ្រកអោយត្រឹមត្រូវ មិនត្រូវនៅកណ្តាលវាល ជ្រកក្រោមដើមឈើ កាន់លោហធាតុឡើយ ជៀសវាងគ្រោះថ្នាក់ដូចករណីនេះជាដើម៕

ប្រភព៖​ Sam Nang

LEAVE A REPLY

Please enter your comment!
Please enter your name here