ខ្លាំងបាត់! ស្នងការរងខេត្តកណ្តាលយកឡានពន្លត់អគ្គីភ័យទៅដឹកទឹកសម្រាប់ធ្វើសំណង់ឯកជន

0
83

ខ្លាំងបាត់! ស្នងការរងខេត្តកណ្តាលយកឡានពន្លត់អគ្គីភ័យទៅដឹកទឹកសម្រាប់ធ្វើសំណង់ឯកជន

ភ្នំពេញ ៖ លោកនេត សាវឿន អគ្គស្នងការនគរបាលជាតិបាន បានបញ្ជាឲ្យ លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល ឲ្យធ្វើ ការ ព្រមានទៅកាន់ ស្នងការរងខេត្តកណ្តាល លោក អ៊ុល ប៊ុណ្ណា ដែល បានយករថយន្ដពន្លត់អគ្គីភ័យរបស់ក្រសួងមហាផ្ទៃដែលប្រចាំការនៅខេត្តកណ្ដាលយកទៅដឹកទឹកសម្រាប់ធ្វើសំណង់ឯកជនដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន កាលពីថ្ងៃទី១៩ ទី២០ខែកុម្ភៈ នៅក្នុងភូមិត្រើយស្លា ឃុំ ត្រើយស្លាស្រុកស្អាងខេត្តកណ្ដាល ។

លោកឧត្តមសេនីយ៍នេត សាវឿន បានថ្លែង បែបនេះ ធ្វើឡើងក្នុងឱកាសសន្និបាតបូកសរុបវាយតម្លៃសភាពការណ៍និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០១៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិនិងផ្សព្វផ្សាយទិសដៅក្រសួងមហាផ្ទៃឆ្នាំ២០១៩ នៅថ្ងៃទី២១ ខែកុម្ភៈ នៅ ចំពោះមុខ មេ ប៉ូលិសទូទាំងប្រទេស ។

លោក នេត សាវឿន ថ្លែងបញ្ជាដោយផ្ទាល់មាត់ទៅកាន់លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល ឲ្យព្រមានទៅស្នងការរងខេត្តកណ្ដាលលោក អ៊ុល ប៊ុនណា ផងដែលបានយករថយន្ដពន្លត់អគ្គិភ័យរបស់អង្គភាព ទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ដោយ ដឹកទឹកទៅលាយស៊ីម៉ង់ត៍ជូនសាច់ញាតិ នៅមូលដ្ឋានស្រុកស្អាង ខេត្តកណ្តាល។

រថយន្ត ពន្លត់អគ្គីភ័យ ពីគ្រឿង របស់ក្រសួងមហាផ្ទៃត្រូវបានគេប្រទះ ឃើញ បើកទៅដឹកទឹក ផ្គត់ផ្គង់ឲ្យ ទីតាំង ការរដ្ឋានសំណង់មួយ កន្លែងស្ថិត នៅឃុំ ត្រើយស្លា ឃុំ ត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល អស់រយះពេលពីថ្ងៃមកហើយ ។

គួរបញ្ជាក់ថាកាលពីប៉ុន្មានថ្ងៃនេះប្រជាពលរដ្ឋបានឃើញឡានដឹកទឹកចំនួន2គ្រឿងបិទស្លាកអក្សរក្រសួងមហាផ្ទៃ ថ្មីស្រឡានដឹកទឹកមកផ្គត់ផ្គង់ធ្វើសំណង់នៅទីតាំង ខាងលើ ចាប់តាំងពីព្រឹកថ្ងៃទី19ខែកុម្ភៈមកម្ល៉េះ ។គេមិនដឹងថា ម្ចាស់ការរដ្ឋាននោះ មានឥទ្ធិពលខ្លាំង ប៉ុណ្ណា ទេបានជា ហ៊ាន បញ្ជាឲ្យនគរបាលយកឡាន ពន្លត់អគ្គីភ័យ ក្រសួងមហាផ្ទៃ 2គ្រឿងដឹកទឹកដើម្បី ផ្គត់ផ្គង់ ឲ្យការរដ្ឋានសំណង់សង់ផ្ទះឯកជននោះ ។

ករណីនេះ បានធ្វើឲ្យ មហាជននាំគ្នារិះគន់គ្រប់គ្នារិះគន់ថាឡានទឹករបស់រដ្ឋ សម្រាប់ការពារ ទប់ស្កាត់ឧប្បតតវហេតុអគ្គីភ័យនានាដែលកើតឡើងជាយថាហេតុ បែជាយកទៅដឹកទឹក ឲ្យ ឯកជនទៅវិញ ចុះ ប្រសិនបើ មានគ្រោះអគ្គីភ័យធ្ងន់ធ្ងរត្រូវការឡាន ទឹកបន្ទាន់តើ យកឡានពន្លត់អគ្គីភ័យ ឯណាទៅ អន្តរាគមន៏ជួយ ពន្លត់ផ្ទះសម្បែងពលរដ្ឋ បើឡាន ទឹកចំនួន ពីគ្រឿង ត្រូវបាន គេបញ្ចេញ ឲ្យទៅដឹកទឹក ធ្វើសំណង់ហើយនោះ។

តាមសេចក្តីរាយការណ៏ បានឲ្យដឹងទៀតថា ករណីគេហ៊ានបញ្ជាឲ្យមន្ត្រីថ្នាក់ក្រោម យកឡាន ពន្លត់អគ្គីភ័យក្រសួង ទៅដឹកទឹកនេះ តាមការសន្និដ្ឋាន អ្នកបញ្ជានោះមិនមែនអ្នកតូចតាចឡើយ បើអ្នកតូចតាចមិនអាចបញ្ជាឲ្យឡានទឹកក្រសួងទៅដឹកទឹកធ្វើផ្ទះនោះទេ ។ ទាំងនេះ ជាការលើកឡើងរបស់ប្រជាពលរដ្ឋនេះដើម្បីអោយមន្រ្តីថ្នាក់លើដឹងឭធ្វើការកែតម្រូវទៅដល់មន្រ្តីខិលខូចថ្នាក់ក្រោមផង ដើម្បីកុំអោយខូចឈ្មោះស្ថាប័ននិងមន្រ្តីល្អៗដ៏ទៃទៀតសង្ឈឹមថាថ្នាក់ដឹកនាំក្រសួងនិងមានចំណាត់ការចំពោះបញ្ហានេះផង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here