ម្នាក់ៗហួសចិត្ត! ពេលឃើញបង្គោលភ្លើងរលំ មើលទៅមិនឃើញមានសរសៃដែកខាងក្នុង

0
111

ម្នាក់ៗហួសចិត្ត! ពេលឃើញបង្គោលភ្លើងរលំ មើលទៅមិនឃើញមានសរសៃដែកខាងក្នុង

កាលពីវេលាយប់ម្សិលមិញមានភ្លៀង​ធ្លាក់​មួយ​មេធំ​ ​និង​ ​ខ្យល់​បោក​បក់​ខ្លាំង​ៗ​ ​បាន​ធ្វើ​ឱ្យ​បង្គោល​ភ្លើង​ ​១៦​ ​ដើម​នៅ​កំបូល​ ​បាន​រាប​ដល់​ដី​ ​។​ ​មានការ​ចែករំលែក​ពេញ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​និង​ ​បង្ក​ឱ្យ​មានការ​ហួសចិត្ត​គ្រប់គ្នា​ ​គឺ​បង្គោល​ភ្លើង​ទាំងនោះ​គ្មាន​ដែក​មួយ​សសៃ​តែម្ដង​ ​។​ ​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា​ ​បង្គោល​ភ្លើង​គ្មាន​ដែក​បែបនេះ​ពិតជា​បង្ក​គ្រោះថ្នាក់​ខ្លាំង​ ​នេះ​សំណាង​ហើយដែល​មិន​បាក់​សង្កត់​លើ​មនុស្ស​ ​។​ ​

តាមរយៈ​ការ​បញ្ចេញមតិ​នៅ​លើ​បណ្ដាញ​សង្គម​ ​បាន​សំណូមពរ​ទៅកាន់​អាជ្ញាធរ​ ​ក៏ដូចជា​ ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ត្រួតពិនិត្យ​មើល​បញ្ហា​នេះ​ឱ្យ​ច្បាស់​ ​និង​ ​ដាំ​បង្គោល​ឱ្យ​បាន​រឹងមាំ​ ​ជៀសវាង​ការ​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​ដល់​ប្រជាជន​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​ ​។

ជាការសំណូមពររបស់ប្រជាពលរដ្ឋទាំងអស់គឺសូមអោយក្រសួង ឬស្ថាប័នដែលពាក់ព័ន្ធមេត្តាចុះមកត្រួតពិនិត្យបង្គោលភ្លើងអោយបានល្អមុននឹងដាក់ទោះបីជាបង្គោលនេះត្រូវបានតម្លើងដោយក្រុមហ៊ុនឯកជនក៏ដោយពីព្រោះវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្ស៕

LEAVE A REPLY

Please enter your comment!
Please enter your name here