វិធីការពារ និងសង្រ្គោះបឋមករណីឆក់ខ្សែភ្លើង

0
47

វិធីការពារ និងសង្រ្គោះបឋមករណីឆក់ខ្សែភ្លើង

គ្រោះថ្នាក់នៃការឆក់ចរន្តអគ្គិសនី គឺអាស្រ័យលើប្រភេទនៃចរន្ត កម្រិតបន្ទុកអគ្គីសនី របៀបដែលចរន្តអគ្គីសនីបានធ្វើដំណើរឆ្លងកាត់រាងកាយ សុខភាពទូទៅរបស់បុគ្គលនោះ និងភាពឆាប់រហ័សដែលបុគ្គលនោះត្រូវបានទទួលការព្យាបាល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមហៅទូរស័ព្ទទៅលេខសង្គ្រោះបន្ទាន់នៅក្នុងមូលដ្ឋានដែលនៅជិតអ្នកបំផុតភ្លាមៗប្រសិនបើមានរោគសញ្ញាទាំងនេះកើតមានឡើង ៖
• បេះដូងឈប់លោត
• បញ្ហាចង្វាក់បេះដូងលោតខុសចង្វាក់
• បញ្ហាផ្លូវដង្ហើម
• ការឈឺចាប់សាច់ដុំ និងកន្រ្តាក់សាច់ដុំ
• មានរលាក
• ប្រកាច់
• ស្ពឹក និងមានអារម្មរណ៍ថាមានអ្វីចាក់លើស្បែក
• បាត់បង់ស្មារតី (សន្លប់)។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈដែលអ្នករង់ចាំជំនួយពីគ្រូពេទ្យ សូមអនុវត្តតាមជំហានទាំងនេះ ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
• ដំបូងបំផុត គឺមិនប៉ះពាល់ ៖ ជនរងគ្រោះអាចនៅតែមានការប៉ះទៅនឹងប្រភពអគ្គិសនី។ ការប៉ះជនរងគ្រោះអាចចម្លងចរន្ត និងគ្រោះថ្នាក់មកលើអ្នក។
• បិទប្រភពនៃអគ្គិសនី ប្រសិនបើអាចធ្វើទៅបាន ៖ ប្រសិនបើមិនអាចនោះយកប្រភពនៃអគ្គីសនីចេញឲ្យឆ្ងាយពីអ្នក និងជងរងគ្រោះដោយប្រើវត្ថុស្ងួតមិនចំលងចរន្តអគ្គសនីដែលធ្វើឡើងពីប្លាស្ទិច ឬឈើ។
• ពិនិត្យរកសញ្ញានៃចរន្តឈាម (ការដកដង្ហើម ក្អក ឬចលនា) ហើយប្រសិនបើមិនមាននោះទេចាប់ ផ្តើមសង្គ្រោះបេះដូង និងការដកដង្ហើមភ្លាមៗ។
• ការពារការចុះសម្ពាធឈាម ៖ ដាក់ជនរងគ្រោះចុះ ប្រសិនបើអាចធ្វើទៅបាន ដាក់ក្បាលឲ្យទាបជាងដងខ្លួន ហើយលើកជើងឲ្យខ្ពស់ជាងបន្តិច។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបានឆក់ចរន្តអគ្គិសនី បុគ្គលនោះគួរតែជួបជាមួយគ្រូពេទ្យ ដើម្បីពិនិត្យមើលការរងរបួសនៅខាងក្នុង បើទោះបីជាមិនមានរោគសញ្ញាជាក់ស្តែងក៏ដោយ។

ការប្រុងប្រយ័ត្ន
• ចូរកុំប៉ះជនរងគ្រោះដោយដៃទទេ ប្រសិនបើគាត់ គឺនៅតែមាននៅតែប៉ះនឹងចរន្តអគ្គិសនី។
• ចូរកុំនៅក្បែរខ្សៃភ្លើងដែលមានបន្ទុកខ្ពស់ៗ រហូតដល់វាត្រូវបានបិទ។ នៅឲ្យឆ្ងាយយ៉ាងហោចណាស់៧ម៉ែត ប្រសិនបើមានដាច់ខ្សែភ្លើង។
• ចូរកុំកំរើកជនរងគ្រោះដែលមានការរងរបួសដោយចរន្តអគ្គិសនី លុះត្រាតែបុគ្គលម្នាក់នោះ គឺស្ថិតនៅក្នុងគ្រោះថ្នាក់ជាបន្ទាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here