សូមប្រយ័ត្ន!អ្វីទៅជា ជម្ងឺគ្រុនឈាម(Dengue fever)?

0
181

សូមប្រយ័ត្ន!អ្វីទៅជា ជម្ងឺគ្រុនឈាម(Dengue fever)?

ជម្ងឺគ្រុនឈាមវាបង្កដោយសារមូសខ្លាញីខ្លាំ ហើយមេរោគគ្រុនឈាម(Flavivirus)មាន៤ប្រភេទ។

រោគសញ្ញា
នៅក្នុងដំណាក់កាលក្តៅខ្លួន មានរយៈពេល ៣ ទៅ ៥ថ្ងៃ។ហើយរួមជាមួយរោគសញ្ញាខាងក្រោម៖
-ក្តៅខ្លួនខ្លាំង
-ឈឺក្បាល
-ឈឺក្រោយប្រឡង់ភ្នែក
-ឈឺសន្លាក់
-ឈឺសាច់ដុំ
-មានស្នាមក្រហមលើស្បែក
-ហូរឈាម។

👉​នៅក្នុងដំណាក់កាលចុះត្រជាក់ មានរយៈពេល២៤ ទៅ- ៤៨ម៉ោង(គ្រុនឈាមធម្មតា)៖
-កម្តៅធម្មតា
-ញុាំ និងផឹកទឺកបានធម្មតា

👉​នៅក្នុងដំណាក់កាលចុះត្រជាក់ មានរយៈពេល២៤ ទៅ- ៤៨ម៉ោង(គ្រុនឈាមធ្ងន់ធ្ងរ)៖
-សន្លឹមដេក
-ឈឺពោះ
-ត្រជាក់ចុងដៃចុងជើង
-ជីពចរញាប់ ខ្សោយ បាត់ ជីពចរ
-សម្ពាធឈាមវាស់មិនបាន
-ពិបាកដកដង្ហើម
-ទឺកនោមតិច (នោមតិច)
-អាចមានការហូរឈាមខាងក្នុង។

👉​ផលវិបាកនៃជម្ងឺ
-ហូរឈាម
-ស្ហុក(shock)
-ហើមសួត
-អាចស្លាប់បើមិនបានព្យាបាលត្រឺមត្រូវ

👉 ការថែទាំព្យាបាល
នៅក្នុងដំណាក់កាលក្តៅខ្លួន ព្យាបាលតាមរោគសញ្ញា
-ក្តៅខ្លួន៖ប្រើថ្នាំបញ្ចុះកម្តៅ ជូតខ្លួនដោយទឹកក្តៅឧណ្ណៗ
-បរិភោគ អារហារ និងទឹកអោយបានគ្រប់គ្រាន់។

នៅក្នុងដំណាល់កាលចុះត្រជាក់ខ្លួន ៖ ត្រូវនាំអ្នកជម្ងឺទៅមន្ទីពេទ្យ ប្រសិនបើអ្នកជម្ងឺមិនបានធូរស្បើយ ឬមានសញ្ញាធ្ងន់ធ្ងរណាមួយ។ការការពារពីជម្ងឺគ្រុនឈាមគេងក្នុងមុង​ កំចាត់ជម្រកមូសខ្លា៕

LEAVE A REPLY

Please enter your comment!
Please enter your name here