សម្រេចកាមខ្លួនឯងដោយមិនចាំបាច់មានដៃគូ អាចជួយអោយសុខភាពរឹងមាំបាន

0
226

សម្រេចកាមខ្លួនឯងដោយមិនចាំបាច់មានដៃគូ អាចជួយអោយសុខភាពរឹងមាំបាន

សុខភាព ៖ ការជួយខ្លួនឯង គឺជាវិធីសាស្រ្តផ្តល់ភាពរីករាយដល់ខ្លួនឯង ឬអាចនិយាយថា ជាការសម្រេចកាមដោយខ្លួន ដោយមិនបាច់មានដៃគូជួយ។

បច្ចុប្បន្ននេះ ការជួយខ្លួនឯងត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា ជាផ្នែកមួយដ៏សំខាន់បំផុត នៃជីវិតដោយសារតែវាមានប្រយោជន៍ច្រើនណាស់។

ជាក់ស្តែក ការជួយខ្លួនឯងអាចបន្ថយស្រ្តេស បន្ធូរសាច់ដុំ ជំរុញដល់ភាពសុខស្រួលខាងផ្លូវចិត្ត និងការស្រឡាញ់ខ្លួនឯង។ ការជួយខ្លួនឯងប្រហែលជាវិធីជួយផ្តល់ភាពសុខស្រួលដល់ខ្លួនឯងមែន តែក៏អាចជំរុញដល់សមត្ថភាពល្អៗ នៅពេលអ្នករួមភេទជាមួយដៃគូរដែរ។ ក្រៅពីនេះ មានហេតុផលល្អៗមួយចំនួនដែលបញ្ជាក់ថា ការសម្រេចកាម ឬជួយខ្លួនឯងល្អ ចំពោះសុខភាពដូចជា៖

ទី១- ជួយបំបាត់ការឈឺចាប់ ក្នុងពេលមករដូវ

ទី២- ពង្រឹងដល់សាច់ដុំ នៅអាងត្រគាក ដែលល្អបំផុតក្នុងពេលរួមភេទ

ទី៣- ជួយដល់ការឈានដល់ចំណុចកំពូល កាន់តែខ្លាំងក្លាក្នុងពេលរួមភេទជាមួយដៃគូរ

ទី៤- បំបាត់ភាពស្រ្តេស ឬតានតឹងក្នុងអារម្មណ៍

ទី៥- មិនងាយមានជំងឺ ដោយសារតែប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង

ចំណុចគួរចងចាំ៖

ទី១- ការជួយខ្លួនឯងច្រើន តែជារឿងធម្មតា សម្រាប់សុខភាព ប៉ុន្តែកាលណាអនុវត្តរឿងនេះច្រើនដងពេកក្នុងមួយថ្ងៃ អាចបង្កគ្រោះថ្នាក់ដល់សុខភាពវិញបាន។ ជាស្តង់ដា គឺអាចជួយខ្លួនឯងពី២ទៅ៣ដងប៉ុណ្ណោះក្នុងមួយថ្ងៃ

ទី២- ចូរស្វែងរកជំនួយពីគ្រូពេទ្យភ្លាមៗ បើសិនជាអ្នកមានបញ្ហាផ្សេងៗក្នុងពេល ឬក្រោយពេលជួយខ្លួនឯង៕

www.health.com.kh

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here