កុំចេះតែហ៊ាន! ដើរតាមក្មេងស្រីចូលបន្ទប់ទឹក លូកស្ទាបប្រដាប់ភេទ​ សំណាងអាក្រក់យាយឃើញទាន់

0
302

កុំចេះតែហ៊ាន! ដើរតាមក្មេងស្រីចូលបន្ទប់ទឹក លូកស្ទាបប្រដាប់ភេទ​ សំណាងអាក្រក់យាយឃើញទាន់

កណ្ដាល៖ ករណីប្រទូសកេរខ្មាស ស្ថិតនៅត្រង់ចំណុចបន្ទប់ទឹកផ្ទះជនរងគ្រោះ ភូមិព្រែកតាអុងទី១ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ។

ជនរងគ្រោះឈ្មោះ វ ច ណ អាយុ១៤ ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស។ជនសង្ស័យឈ្មោះ មួង ម៉ន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅភូមិព្រែកតាអុងទី១ ឃុំពាមឧកញ៉ាអុង ល្វាឯម ខេត្តកណ្ដាល (ឃាត់ខ្លួន)។

ដំណើររឿងហេតុ នៅវេលាថ្ងៃកើតហេតុ ជនសង្ស័យ បានមកជួបជនរងគ្រោះ នៅមុខផ្ទះ ពេលនោះជនរងគ្រោះ ចុះពីលើផ្ទះមក ក៏ចូលទៅក្នុងបន្ទប់ទឹក ហើយជនសង្ស័យ បានចូលទៅចាប់អោបថើបជនរងគ្រោះ បន្តិចបន្តួចក្នុងបន្ទប់ទឹក រួចមកជនរងគ្រោះ ចេញពីបន្ទប់ទឹក មុនឈ្មោះ យ៉ុន ស្រី ត្រូវជាយាយ បានចេញពីបន្ទប់ទឹកដែរ។ ខណៈពេលនោះ ស្រាប់តែលោកយាយជនរងគ្រោះឃើញមានមនុស្សម្នាក់ទៀត នៅក្នុងបន្ទប់ទឹក ក៏ស្រែកឆោឡោ ផ្អើលជនសង្ស័យ រត់គេចសំដៅទៅផ្ទះខ្លួនបាត់។

ក្រោយកើតហេតុរួច ក្រុមគ្រួសារជនរងគ្រោះ បានទៅឃាត់ជនសង្ស័យ យកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here