មេឈ្មួញឈើដ៏ល្បីឈ្មោះ ពូកែប្រើល្បិចយកឈើទៅស្តុកក្នុងបរិវេនវត្តដើម្បីបិទបាំងពីសមត្ថកិច្ច

0
112

មេឈ្មួញឈើដ៏ល្បីឈ្មោះ ពូកែប្រើល្បិចយកឈើទៅស្តុកក្នុងបរិវេនវត្តដើម្បីបិទបាំងពីសមត្ថកិច្ច

ខេត្ត​ព្រះ​វិហារ​ ៖​ ទោះជាធ្វើបុណ្យសាងកុសល តែមិនអាចយកមកទូទាត់នូវអំពើបាប ដែលអ្នក​ សាងបានទេ ។​ បុណ្យនិងបាប ចែកដាច់ពីគ្នា បានន័យថា យើងសាងល្អ​ ទទួលបាននូវកុសល យើងសាងអំពើអាក្រក់ទទួលបាននូវអំពើអកុសល​ ។ ដូច្នេះទោះជាខំសាងនូវល្អដល់ភាគរយ​ មិនអាចយកមកលុបអំពើបាប១០​ ភាគរយ​បាននោះឡើយ ។

យ៉ាង​ណា​មិញ​ មេឈ្មួញឈេីល្បីឈ្មោះតែពូកែប្រេីល្បិចបានរៀបគម្រោងប្តូររូបភាព​យក​ឈេីទៅស្តុកទុកក្នុងបរិវេណវត្តអារាមដែលជាទីគោរពបូជាសម្រាប់ពុទ្ធបរិស័ទ​។ ឈើប្រណិតជាង១០០ម៉ែត្រគូបរបស់ឈ្មួញឈ្មោះស៊ុំ ឈុំប៊ុន ។

ពុទ្ធ​បរិស័ទ​ចំណុះជេីងវត្ដដែលដឹងរឿងពិតបានទម្លាយថា​ ការយកឈេីមកស្តុកទុកក្នុងវត្តបែប​ នេះដើម្បីបិទបាំងពីការបង្ក្រាបរបស់សមត្ថកិច្ច តែ​ប៉ុណ្ណោះ​។ ពូកគាត់ចាំថា​ កាលពីឆ្នាំ២០១៥​ ត្រូវបានបង្ក្រាបរួចម្តងមកហើយ​ តែមិនបានសម្រេចដោយមេឈ្មួញរូបនេះយកវត្តមកធ្វើអាជីវកម្មវត្តព្រះខណ្ឌ​ ស្ថិតនៅភូមិតាសែង ឃុំរណៈសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ​ ខណៈ​មេឈ្មួញឈើឈ្មោះ ស៊ុំ ឈុំប៊ុន បញ្ចុះបញ្ចូលលោកយកទីតាំងព្រះវិហារស្តុកឈើប្រណិតជាង​ ១០០​ ម៉ែត្រ​គូប​ ដើម្បីរកឱកាសដឹកជញ្ជូនយកទៅរាជធានីភ្នំពេញ​ ។

នៅពេលនេះលោកមាស ញឹម នាយកដែនជម្រកសត្វព្រៃបឹងពែរ សហការជាមួយកម្លាំងអាវុធហត្ថស្រុកសង្គមថ្មី ចុះទៅបង្ក្រាប តាមចម្លើយរបស់មេឈ្មួញ ស៊ុំ ឈុំប៊ុន ប្រាប់សមត្ថកិច្ចថា ទិញឈើទុកក៍សាងព្រះវិហារ តែកាលពីឆ្នាំ២០១៥​ លោក ស៊ុំ ឈុំប៊ុន ឆ្លើយបែបនេះដែរ តាមពិតវត្តព្រះខណ្ឌ័អត់មានឈើមួយ​ កន្ទុកទុកកសាងព្រះវិហារ​សោះឡេីយ​ ។

ប្រជាពលរដ្ឋនៅក្នុងស្រុកសង្គមថ្មី បានទម្លាយ​ឱ្យ​ ដឹងទៀត​ថា ខ្លាចាស់រូបនេះមានល្បិចខ្ពស់ណាស់ រកសុីយកវត្តអារាមធ្វើជាខែលដើម្បីបិទបាំងនូវទង្វើអាក្រក់របស់ខ្លួន ករណីខាងលើនេះប្រជាពលរដ្ឋបានលើកឡេីងទៀតថា ព្រះសង្ឃមិនគួយកវត្តមកធ្វើជាទីតាំងរកសុីបែបនេះទេ ព្រោះវានាំអោយប៉ៈពាល់ដល់ព្រះពុទ្ឋសាសនាដែលជាសាសនារបស់រដ្ឋ​៕​ ដោយ​ ៖​ វណ្ណៈ

LEAVE A REPLY

Please enter your comment!
Please enter your name here