លោក ប៉ែន ចំរ៉ុង បានត្រឹមតែលួចមើលរូបកូនស្រីក្នុងហ្វេសបុក មិនមានវាសនានៅក្បែរថ្នាក់ថ្នម

0
369

លោក ប៉ែន ចំរ៉ុង បានត្រឹមតែលួចមើលរូបកូនស្រីក្នុងហ្វេសបុក មិនមានវាសនានៅក្បែរថ្នាក់ថ្នម

មកទល់ពេលនេះកូនស្រីតារាសម្តែង ភិន សុដាលីន ដែលជាដំណក់ឈាមរបស់ពិធីករសម្បូរវោហារស័ព្ទលោក ប៉ែន ចំរ៉ុង បាននឹងកំពុងកាន់តែធំហើយ ហើយក៏គួរឲ្យស្រលាញ់នឹងក្នាញ់ខ្លាំងណាស់ដែរ ។ ដោយបច្ចុប្បន្ននេះកំពុងរស់នៅជាមួយម្តាយ និងជីតាយ៉ាងមានក្តីសុខ ដោយឪពុក ប៉ែន ចំរ៉ុង បានឃ្លាតឆ្ងាយពីកូនព្រោះចំណងស្នេហ៍មិនសមប្រកប ឥឡូវលោកបានត្រឹមតែដេកមើលរូបថតកូនពីចំងាយ។ ហើយខណៈពេលនេះខ្លួនមានគូស្នេហ៍នឹងត្រៀមដឹកដៃគ្នាចូលរោងជ័យនៅពេលខាងមុខឆាប់ៗនេះហើយ ។

យើងងាកមកចាប់អារម្មណ៍នឹងក្មេងតូចដែលជាកូន ប៉ែន ចំរ៉ុង វិញម្តងពី មួយថ្ងៃទៅមួយថ្ងៃនាងតូច ខេធើរីណា កាន់តែរីកធំធាត់ផ្នែករាងកាយ ចំណែកឯមុខមាត់ក៏កាន់តែគួរឲ្យស្រលាញ់ខ្លាំងមែនទែន ព្រោះនាងតូចអាចមានកាយវិការក្រមិចក្រមើម ដូចលោក ប៉ែន ចំរ៉ុង ដែរ។

ក្នុងនោះជាញឹកញាប់ លោកតា និងអ្នកម្តាយ ខេធើរីណា តែងបង្ហោះរូបឱបថើបនាងតូច ធ្វើឲ្យលោក ចំរ៉ុង ក្នុងនាមជាឪពុកមានការនឹករឭកកូនពន់ពេក តែមិនដឹងធ្វើម៉េច មានតែឃើញរូបកូនសំណប់ចិត្តបានត្រឹមតែស៊ែរតពីគេ។ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា!

LEAVE A REPLY

Please enter your comment!
Please enter your name here