បុកពេញទំហឹង! ស្លាប់យុវជនម្នាក់ និងរបួសធ្ងន់ម្នាក់ ករណីគ្រោះថ្នាក់ចរាចរវាងម៉ូតូ និងឡានកាមេរីឆ្លាម

0
53

បុកពេញទំហឹង! ស្លាប់យុវជនម្នាក់ និងរបួសធ្ងន់ម្នាក់ ករណីគ្រោះថ្នាក់ចរាចរវាងម៉ូតូ និងឡានកាមេរីឆ្លាម

បាត់ដំបង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដ៏រន្ទត់ រវាងរថយន្តកាម៉េរីឆ្លាម និងម៉ូតូហុងដាឌ្រីមបានបុកគ្នាពេញទំហឹង បណ្តាលឲ្យយុវជន ម្នាក់ជាអ្នកបើកបរម៉ូតូស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១៥:២០នាទី ត្រូវនឹងថ្ងៃទី ៣០ មេសា​ ឆ្នាំ ២០១៩ នៅចំណុចភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកវាស់វែង និងធ្វើកំណត់ហេតុអូសយានយន្តទៅកាន់អធីដ្ឋានស្រុកដើម្បីរងចាំការដោះស្រាយ ចំណែកឯសពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here