របៀបធ្វេី​ បុកកន្ទុយហេះ

0
1333

របៀបធ្វេី​ បុកកន្ទុយហេះ

គ្រឿងបុក កន្ទុយហេស ចង់ចេះធ្វើទេ ងាយស្រួលណាស់ ÷

– ត្រីឆ្អើ (៤ចង្កាក់)

– ស្ករត្នោត (១ស្លាបព្រាបាយ)

– ប្រហុកគ្មានជាតិគីមី – ធម្មជាតិ (៧ចង្វារ)

– ម្ទេសក្រហម (៥០គ្រាប់) បើមិនចេះហិរ ដាក់តាមយើងញ៉ាំបាន

– ស្លឹកក្រូចសើច (២០សន្លឹក)

– ខ្ទឹម (៣ដុំ)

– រំដេង (១ដុំ)

– ម្សៅស៊ុប ជំនួសប៊ីចេង (១ស្លាបព្រាកាហ្វេកន្លះ)

របៀបធ្វើ : បុកត្រីឆ្អើអោយម៉ត់ ទុកមួយឡែក

– ចិញ្ច្រាំប្រហុកអោយម៉ត់ រួចឆាជាមួយប្រេង អោយហួតទឹក

– ម្ទេស ស្លឹកក្រូចសើច បំពងអោយស្រគាំ

– បកខ្ទឹមសរតិចៗកុំអោយអស់សំបង រួចបុកជាមួយម្ទេស ដែលបំពងរួច បុកម៉ត់ហើយ ដាក់ត្រីឆ្អើ ដែលបុករួច ចូលក្នុងត្បាល់ បុកប្រហុកឆា អំពិលទាំងគ្រាប់ បន្ទាប់មកទៀតដាក់គ្រឿង ស្ករត្នោត រំដេងហាន់អោយល្អិត និង ម្សៅស៊ុប១ស្លាបព្រាកាហ្វេកន្លះ ជាចុងក្រោយ បំពងស្លឹកក្រូចសើចស្រគាំ ដាក់ចូលជាមួយគ្នា រួចជាស្រេច៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here