បានទៅលេងថៃដឹងតែសប្បាយម្មង! ទាំងមនុស្សទាំងកូនដំរីលេងសាចទឹកជាមួយគ្នា(មានរូប)

0
116

បានទៅលេងថៃដឹងតែសប្បាយម្មង! ទាំងមនុស្សទាំងកូនដំរីលេងសាចទឹកជាមួយគ្នា(មានរូប)

ថៃ៖ ប្រទេសថៃបានប្រារព្ធសង្គ្រានទូទាំងប្រទេសដូចខ្មែរយើងដែរ​ ដែលប្រជាជនពួកគេរួមគ្នាសប្បាយរីករាយដោយលេងជះទឹកដាក់គ្នា ជួបជុំញាតិប្រុសស្រីរាំលេងកំសាន្ត។

យើងក្រឡេកមើលក្រុងអយុធ្យានៃប្រទេសថៃ មើលទៅពិតជាសប្បាយណាស់ ដែលដំរី និងមនុស្សរីករាយជាមួយជាមួយនឹងការសាចទឹកដាក់គ្នាទៅវិញទៅមកដើម្បីអបអរសាទរមហាសង្រ្កានឆ្នាំថ្មីនេះ​ ២០១៩។

ដំរីជាច្រើនត្រូវបានរៀបចំ និងតុបតែងខ្លួនមុនពេលការប្រារព្ធពិធីបុណ្យជះទឹក ដែលតំបន់ជាទីប្រជុំនៃមនុស្សជាច្រើនមកពីស្រុកផ្សេងៗមកកាន់ទីក្រុងអយុធ្យានៃប្រទេសរបស់ខ្លួន។ អ្វីដែលពិសេសនេាះគឺកូនដំរីចេះបាចទឹក និងរាំលេងដូចមនុស្សយើងដែរ វារឹតតែធ្វើអោយកាន់តែសប្បាយរីករាយថែមទៀតក្នុងឪកាសដ៏វិសេសនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here