គ្រោះថ្នាក់ចរាចរ ម៉ូតូសង់ការ៉េ បុកជាមួយឡានបូមលូ ស្លាប់ពីរ និងរបួសធ្ងន់ម្នាក់

0
191

គ្រោះថ្នាក់ចរាចរ ម៉ូតូសង់ការ៉េ បុកជាមួយឡានបូមលូ ស្លាប់ពីរ និងរបួសធ្ងន់ម្នាក់

ថ្ងៃទី ១១ មេសា ឆ្នាំ ២០១៩ នៅវេលាម៉ោង ១៤:៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តបូមលូ និងម៉ូតូសង់កូរ៉េ បណ្តាលឲ្យមានជនរងគ្រោះ ០២នាក់ ស្លាប់យ៉ាងអាណោចអាធ័ម និង០១នាក់ទៀត រងរបួសធ្ងន់ នៅចំណុចភូមិសែនជ័យ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ជនរងគ្រោះទី១ មានឈ្មោះ សុខ យ័ន ភេទស្រី អាយុ១៨ឆ្នាំ (ស្លាប់) ជនរងគ្រោះទី២ មានឈ្មោះ អាត អូត ភេទប្រុស អាយុ០៩ឆ្នាំ (ស្លាប់) និងជនរងគ្រោះទី៣ មានឈ្មោះ អាត អេ ភេទប្រុស អាយុ ១២ឆ្នាំ (រងរបួសធ្ងន់)

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ឃាត់ខ្លួនតៃកុងរថយន្ត និងវត្ថុតាងទាំងពីរ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ចាត់ការតាមនិតិវិធីច្បាប់ រីឯជនរងគ្រោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំនែកសាកសព បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here