ខ្លាំងបាត់! យកកាបិតដេញចាក់សមត្ថកិច្ចរត់ព្រាតពេលចុះឃាត់ខ្លួនករណីគ្រឿនញៀន

0
340

ខ្លាំងបាត់! យកកាបិតដេញចាក់សមត្ថកិច្ចរត់ព្រាតពេលចុះឃាត់ខ្លួនករណីគ្រឿនញៀន
អធិការដ្ឋាននគរបាលខណ្ឌមានជ័យ៖​ កើតហេតុនៅថ្ងៃ ចន្ទ ០៤កើត ខែចេត្រ ឆ្នាំច​ ឯកស័ក​ ព.ស​ ២៥៦២ ត្រូវនឹងថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៩ វេលា ម៉ោង០០ម៉៣០នាទីរំលងអាធ្រាត្រ នៅចំណុចផ្លូវលំ ​​ភូមិ មានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

ជនសង្ស័យឈ្មោះ តាំង សៀកហេង ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ មានជ័យ១
​​សង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ ជាងពិដាន (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ​ ។​​ជនរងគ្រោះឈ្មោះ សុត ស៊ីណា ភេទ ប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ១៣១ ផ្លូវបេតុង ភូមិ ព្រះពន្លា សង្កាត់ ព្រែកប្រា ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ មុខរបរ នាយរងប៉ុស្តិ៍ស្ទឹងមានជ័យទី១ ។

​​វត្ថុតាងចាប់យក ៖ កាំបិតមុខស្រួចចំនួន០១ដើម ។

​បច្ចុប្បន្នជនសង្ស័យឈ្មោះ តាំង សៀក ហេង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធីច្បាប់៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here