ឡានប៉ែនដឹកដីខ្សាច់ចូលសំងំដេកក្នុងរោង ព្រោះខឹងម្ចាស់រោងសង់នៅលើផ្លូវសាធារណៈ

0
54

ឡានប៉ែនដឹកដីខ្សាច់ចូលសំងំដេកក្នុងរោង ព្រោះខឹងម្ចាស់រោងសង់នៅលើផ្លូវសាធារណៈ

ភ្នំពេញ៖ រឿងសាងសង់រោងការ ឬរោងបុណ្យនៅកណ្តាលផ្លូវសាធារណៈវាមិនមែនជាថ្មីនោះទេ គឺជារឿងដដែលៗដែលជាពិសេសអ្នករស់នៅទីក្រុងតែម្តងតែងតែជួបប្រទះនូវបញ្ហានេះ ដោយការសាងសង់រោងការកាត់ផ្លូវថ្នល់ ឬនៅលើថ្នល់តែម្តង បើទោះបីជាមានសារាចរចេញពីសាលារាជធានីថាមិនអោយមានការសាងសង់រោងបុណ្យ ឬរោងការលើផ្លូវសាធារណៈយ៉ាងណាក៏ដោយក៏សេចក្តីណែនាំទាំងនោះហាក់បីដូចជាសាបមិនមានប្រសិទ្ធិភាព។

យ៉ាងណាមិញព្រឹកនេះមានរឿងជជែកគ្នាតឹងសរសៃករវាងឡានបែនដឹកដី​ខ្សាច់ និងម្ចាស់រោងការ ដែលបានយកឡានទៅចតនៅក្នុងរោងការតែម្តងដោយហេតុផលថាជាផ្លូវសាធារណៈ។ រឿងហេតុនេះកើតឡើងដោយសារមេឃុំព្រែកតាម៉ាក់អនុញាតិអោយច្បាប់សង់រោងការទើបម្ចាស់ការហ៊ានសង់បាន​ ប៉ុន្តែដោយសារពលរដ្ឋ ឬអ្នកដំណើរពិបាកឆ្លងកាត់ មានរថយន្តបែនប្រកបអាជីវកម្មបូមខ្សាច់ខាងលើនេះមកចតនៅក្នុងរោងតែម្តង ដើម្បីអោយដឹងថាជាផ្លូវសាធារណៈមិនត្រូវមកសង់លើផ្លូវសាធារណៈបានទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here