បុរសញៀនស្រាខួប ដេញកាប់អ្នកលក់ស្រាផ្អើលភូមិ ព្រោះតែមិនឲ្យជឿស្រាមួយលីត្រ

0
51

បុរសញៀនស្រាខួប ដេញកាប់អ្នកលក់ស្រាផ្អើលភូមិ ព្រោះតែមិនឲ្យជឿស្រាមួយលីត្រ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ខាងលើ​ឈ្មោះ ង៉ែត ដូ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​​ ជាបុរស​ញៀន​ស្រា​ម្នាក់ ព្រោះតែ​ខឹង​នឹង​អ្នកលក់​មិន​ព្រម​ជឿ​ស្រា​ឱ្យ​ខ្លួន​ផឹក​ក៏​វាយ​អ្នកលក់​ស្រា បណ្តាល​ឱ្យ​ខៀវ​ភ្នែក ហើយ​ថែម​ទាំង​យក​កាំបិត​ដេញ​កាប់​ផ្អើល​ពេញ​ភូមិ​ទៀត​ផង បន្ទាប់​ពី​បង្ក​ហិង្សា ជន​ដៃដល់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ​ផង​ដែរ កាលពី​ម៉ោង​២១​និង​៣៩​នាទី​យប់ ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ពាម​រស់ ឃុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់ ។​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ឈឺ​ន ថា ភេទ​ស្រី អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយ​គ្នា​។

ប្រភព​នៅ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា មុន​កើតហេតុ ជន​រង​គ្រោះ​កំពុង​នៅផ្ទះ​ដូច​សព្វដង​ស្រាប់តែ​លេចមុខ​ជន​ដៃ​​ដល់​ដោយ​និយាយ​ថា ឱ្យ​ខ្លួន​ជឿ​ស្រា​មួយ​លី​ត្រ ពេល​នោះ​អ្នកលក់​មិន​ព្រម​ជឿ​ឱ្យ​ឡើយ ព្រោះតែ​ជន​នេះ​ធ្លាប់​ជំពាក់​ស្រា​ច្រើន​មក​ហើយ​មិន​ដែល​សង​នោះ​ទេ​។ ក្រោយ​ពី​ស្ត្រី​រង​គ្រោះ​មិន​ព្រម​ជឿ​ស្រា​ឱ្យ ស្រាប់តែ​ជន​ដៃដល់​វាយ​ស្ត្រី​រង​គ្រោះ​ចំ​ផ្ទៃមុខ ក្រោម​ភ្នែក​ខាងស្ដាំ បណ្ដាល​ឱ្យ​រង​របួស និង​យក​កាំបិត​ប័ុងតោ​ដេញ​កាប់​ទៀត​ផង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here