ជនបរទេសម្នាក់ មិនដឹងមូលហេតុ ចុះហែលក្នុងប្រលាយលូទឹកស្អុយបឹងត្របែកយ៉ាងរំភើយ

0
84

ជនបរទេសម្នាក់ មិនដឹងមូលហេតុ ចុះហែលក្នុងប្រលាយលូទឹកស្អុយបឹងត្របែកយ៉ាងរំភើយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ មីនា ២០១៩ មានបុរសជនបរទេសម្នាក់ត្រូវបានគេប្រទះឃើញចុះហែលក្នុងប្រឡាយលូទឹកស្អុយបឹងត្របែក បង្ករអោយមានការភ្ញាក់ផ្អើលពលរដ្ឋជាច្រើនឈរមើលនិងផ្តិតរូបភាពពីបុរសម្នាក់ហែលទឹកលូយ៉ាងរំភើយ។ តាមប្រភពព័ត៌មាននៅជិតនោះបានអោយដឹងថា បុរសជនបរទេសម្នាក់នេះ ដំបូងគេឃើញដើរចុះដើរឡើងនៅម្តុំមាត់លូ ដោយដំបូងគេសង្ស័យជាក្រុមស្ម័គ្រចិត្តរើសសំរាម ទើបបានជាគេមិនចាប់អារម្មណ៍។

ពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវគេមានការសង្ស័យថាបុរសម្នាក់នេះ អាចបែកថ្នាំ ឬ ជាមនុស្សឆ្គួត។ ប៉ុន្តែមានមតិខ្លះបានលើកឡើងថា បុរសបរទេសម្នាក់នេះ មើលទៅជាមនុស្សមានសភាពប្រក្រតីធម្មតា ហាក់ដូចជាមិនមានសង្ស័យលើការប្រើប្រាស់ថ្នាំញៀន ឬវិកលអ្វីឡើយ ដូចមើលដូចជាគាត់បង្ហាញពីការអប់រំបរិស្ថាន ឬពីការទាញយកប្រយោជន៍ពីលូទឹកស្អុយមួយនេះអញ្ចឹង។

សូមបងប្អូនពិចារណាតាមការគួរ។ 

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here