រហូតមកដល់ពេលនេះ ជនបរទេសជាង១៣មុឺននាក់បានដាក់ពាក្យមកធ្វើការនៅកម្ពុជា

0
158

រហូតមកដល់ពេលនេះ ជនបរទេសជាង១៣មុឺននាក់បានដាក់ពាក្យមកធ្វើការនៅកម្ពុជា

ភ្នំពេញ៖ ពត៌មានក្នុងស្រុកមួយបានដកស្រង់របាយការណ៍ពីក្រសួងមហាផ្ទៃមកថា ពលករ ឬចំនួនជនបរទេសមកដាក់ពាក្យធ្វើការនៅកម្ពុជាមានចំនួនកើនឡើងច្រើន បើប្រៀបធៀបនឹងឆ្នាំ២០១៧ កន្លងទៅ គឺមានរហូតដល់ទៅ ១៣មុឺននាក់ឯណោះ។

តាមការអង្កេតមើលទៅស្ថានភាពជនបរទេស ឬកម្មករបរទេសនៅកម្ពុជាពិតជាឃើញថាកើនឡើងច្រើនមែនដែលចំនួនភាគច្រើនជាជនជាតិចិនមកធ្វើការ មានដូចជានៅសៀមរាប ភ្នំពេញ និងក្រុងព្រះសីហនុ។ 

ក្រសួងមហាផ្ទៃ​បាន​និយាយ​ថា​ ចំនួន​នេះ​មានត្រឹមតែ​ប្រហែល​៣៧​ភាគរយប៉ុណ្ណោះ បើ​ប្រៀបធៀប​នឹង​ចំនួន​ជនបរទេស៣៦០ ៥៤០​នាក់ ដែល​បានសុំ​ពន្យារ​​ទិដ្ឋាការ​បន្ត​រយៈពេល​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដែល​អាច​អោយ​ពួក​គេ​ស្វែងរក​ការងារ​ធ្វើ​នៅ​កម្ពុជា​ ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here