ឪពុកជនបង្ករលើកឡើងថា គាត់កំពុងទាក់ទងតៃកុងឡានដែលបើកបុកនិស្សិតស្រីស្លាប់

0
51

ឪពុកជនបង្ករលើកឡើងថា គាត់កំពុងទាក់ទងតៃកុងឡានដែលបើកបុកនិស្សិតស្រីស្លាប់

គួររំលឹក​ដែរ​ថា​ ចំពោះ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ និង​កក្រើក​រាជធានីភ្នំពេញ​នេះ​ កេីតឡេីង​កាលពី​នេះវេលាម៉ោង​ ២រសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះ​ ស្ថិតនៅត្រង់ចំណុចផ្លូវបែកជាបួន ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥២៨ កែងផ្លូវលេខ៣១៧ ក្នុងសង្កាត់បឹងកកទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ចំពោះចម្លើយសារភាពរបស់ឪពុកជនបង្ករដែលបានចូលខ្លួនមកបំភ្លឺនៅមុខសមត្ថកិច្ចបានលើកឡើងថាឡាន Rang Rover ដែលមានស្លាកលេខ2AF- 7777 នោះពិតជារថយន្តផ្ទាល់ខ្លួនរបស់លោកមែន ហើយរថយន្តនេះមានតៃកុងអ្នកបើកបរអោយគាត់ ចំថ្ងៃដែលកូនស្រីគាត់បានជួបគ្រោះថ្នាក់ចរាចរបុកនិស្សិតស្រីស្លាប់នោះ។

ហេីយ​មកដល់ពេលនេះ​ លោកក៏កំពុងតែព្យាយាមទាក់ទង​តៃកុង​រថយន្ត​ អោយចូលខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។ ដោយឡែក​ បេីយេីងក្រឡេក​មកមេីល​ពី​កាមេរ៉ា​សុវត្ថិភាព​វិញ​ បេីតាម​ការ​ពិនិត្យ​យ៉ាង​ល្អិតល្អន់​បញ្ជាក់​ថា​ អ្នកបេីកគឺមិនមែនជាមនុស្សប្រុសនោះទេ​ គឺមនុស្សស្រីជាអ្នកបេីកបរ​ ប៉ុន្តែ​ម្ចាស់​រថយន្ត​ បែរជាមក​ធ្វើ​ការ​បញ្ជាក់​បែប​នេះ​ទៅវិញ​៕ តើលោកអ្នកយល់យ៉ាងណា?

LEAVE A REPLY

Please enter your comment!
Please enter your name here