ធ្លាក់ក្នុងលូទឹកស្អុយ ៣យប់៣ថ្ងៃ ស្រែកហៅអោយគេជួយ ប៉ុន្តែគេស្មានតែសម្លេងខ្មោចលង

0
78

ធ្លាក់ក្នុងលូទឹកស្អុយ ៣យប់៣ថ្ងៃ ស្រែកហៅអោយគេជួយ ប៉ុន្តែគេស្មានតែសម្លេងខ្មោចលង

ថៃ៖ ប្រហែលម៉ោង ៩ព្រឹក ក្រុមអ្នកសង្គ្រោះ មន្រ្តីប៉ូលីស និងអ្នកភូមិបានជួយបំបែកគំរបលូដើម្បីយកបុរសម្នាក់ចេញពីទឹកលូស្អុយនេះ ហេតុការណ៍នេះកើតឡើង នៅស្រុក ពុទ្ធាមនថន ខេត្ត ណាខនផឹម ប្រទេសថៃ ត្រូវនឹងថ្ងៃទី 22 ខែមីនាឆ្នាំ 2019។

នៅពេលជួយយកចេញមកក្រោយបានហើយទើបស្គាល់ថាជា លោក សោម ពុងណូគី អាយុ 59 ឆ្នាំ។ ខ្លួនរបស់ពេារពេញទៅដោយភក់ទឹកស្អុយ រាងកាយធ្លាក់ចុះ ពីព្រោះគាត់បានជាប់គាំងក្នុងលូនេះចំនួន៣ថ្ងៃមកហើយដំបូងគាត់បានស្រែកហៅអោយគេជួយ ប៉ុន្តែអ្នកណាលឺឡើយ។

លោកស៊ូវីម៉ាណុកណូអាយុ 26 ឆ្នាំជាកូនប្រុសរបស់លោកតាបានប្រាប់អោយដឹងថាឪពុករបស់គេគឺជាសាស្រ្តាចារ្យនៅវិទ្យាស្ថានប៊ុនឌីតាផាណាឡាភី ឬមហាវិទ្យាល័យសិល្បៈសារ៉ាម៉ា។ នៅយប់ថ្ងៃទី ២១ មីនា ឪពុករបស់គាត់ចេញពីមហាវិទ្យាល័យដើម្បីទិញអាហារ ពេលត្រឡប់មកផ្ទះវិញក៏ភ្លាត់ជើងធ្លាក់ចូលលូទឹកស្អុយជម្រៅ២ម៉ែត្រតែម្តងធ្វើអោយឪពុកគេសន្លប់បាត់បង់ស្មារតី នៅពេលដែលភ្ញាក់ឡើងស្រែកហៅអោយជួយពីក្នុងលូ ប៉ុន្តែគ្មាននរណាម្នាក់បានឮឡើយ ប៉ុន្តែងងឹតធ្វើអោយគាត់វង្វេងគាត់ចេះតែដើរទៅមុខស្វែងរកកន្លែងមានពន្លឺ និងខ្យល់ដកដង្ហើម។

រហូតមកដល់ព្រឹកថ្ងៃទី ២៤ មីនា អាជីវករលក់មាន់ដុតម្នាក់បានលឺសំលេងស្រែកហៅអោយជួយចេញពីក្នុងលូមក ទើបគាត់រាយការណ៍ប៉ូលីសដើម្បីមកជួយពិនិត្យ និងគាស់យកបុរសចំណាស់នេះឡើងមកលើវិញ។ ពេលនេះគ្រូពេទ្យកំពុងមើលពីស្ថានភាពគាត់ពីព្រោះគាត់ខ្សោះជាតិ និងអស់កម្លាំងខ្លាំងដោយសារជាប់ក្នុងលូនេះរយះពេលរហូតដល់ទៅ៣ ថ្ងៃឯណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here