អ្នកគាំទ្រកញ្ញា សុខ ពិសី នៅតែមន្ទឹលចំពោះចំណងស្នេហ៍របស់នាងជាថៅកែក្មេងផលិតកម្មសាន់ ដេ

0
68

អ្នកគាំទ្រកញ្ញា សុខ ពិសី នៅតែមន្ទឹលចំពោះចំណងស្នេហ៍របស់នាងជាថៅកែក្មេងផលិតកម្មសាន់ ដេ

(ភ្នំពេញ)៖ តារាចម្រៀង សុខ  ពិសី ត្រូវបានគេដឹងថា មានស្នេហ៍ដ៏រសើបជាមួយថៅកែក្មេងផលិតកម្មសាន់ដេ លោកឡាយ សុខចំរើន ជាច្រើនឆ្នាំមកហើយ ដែលរហូតមកដល់ពេលនេះ អ្នកទាំង២ នៅតែមិនព្រមសារភាពស្នេហ៍ទាល់តែសោះ។ ទោះជាយ៉ាងណា តាមរយៈសកម្មភាពរវាងសុខ ពិសី និងលោកចំរើន ដែលភាគច្រើនអ្នកទាំង២ តែងតែស្និទ្ធស្នាលគ្នាខុសពីធម្មតា និងជិះរថយន្តជាមួយគ្នាដូចគូស្នេហ៍នោះ គេជឿថា មិនយូរឡើយចំណងស្នេហ៍រវាងមេ និងកូនចៅ នឹងអាចផ្ទុះនៅក្នុងពេលឆាប់ៗនេះ ដូចគ្នាទៅនឹងឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី ដែរជាមិនខានឡើយ។

ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺទោះជារឿងស្នេហាសុខ ពិសី និងលោកចំរើន ហៅសេង ត្រូវបានទាំងមជ្ឈដ្ឋានមហាជន និងអ្នកសិល្បៈជាច្រើន បានដឹងក៏ដោយ តែកូនលោកឧកញ៉ា មហាសេដ្ឋីដ៏មានឥទ្ធិពលម្នាក់រកស៊ីផ្នែកលក់ប្រេង និងសណ្ឋាគារនោះ គឺនៅតែចិញ្ចឹមចិត្តតាមស្នេហ៍ពិសី ដដែល ទើបធ្វើឱ្យមានការលើកឡើងថា បើថៅកែផលិតកម្មវ័យក្មេងសាន់ដេ នៅតែមិនព្រមសារភាពស្នេហ៍ទេនោះ ច្បាស់ជាកូនលោកឧកញ៉ានោះ នៅតែមិនបោះបង់ការតាមប្រមាញ់ស្នេហ៍ពិសី នោះឡើយ ហើយចុងក្រោយ ពិសី អាចនឹងប្តូរចិត្តលែងហ៊ានស្នេហ៍ស្និទ្ធលោកថៅកែក៏ថាបានដែរ។

គេកត់សម្គាល់ថា ក្រៅពីសុខ ពិសី ក៏មានតារា៤ដួងផ្សេងទៀត បានប៉ះស្នេហ៍ថៅកែផលិតកម្មដែរ ក្នុងនោះ គឺឱក សុគន្ធកញ្ញា ប៉ះស្នេហ៍ប្អូនថៅកែផលិតកម្មរស្មីហង្សមាស លោកអ៊ឹង សុខលី, ម៉ាក សែនសូនីតា ភ្ជាប់ស្នេហ៍ជាមួយលោកប៉ុល វិបូ ហៅនីត ថៅកែផលិតកម្ម Angkor Picture, ឡាយ សានិកា ប៉ះស្នេហ៍ថៅកែផលិតកម្ម ហេង សុវណ្ណារ៉ា និងនាងលីង លីង ភ្ជាប់ស្នេហ៍ថៅកែផលិតកម្ម Wonder Film។

ដោយឡែក សុខ ពិសី វិញ ត្រូវបានមហាជនជាច្រើនបានសរសើរនាងផងដែរថា សុខចិត្តទាត់ចោលស្នេហ៍ប្រុសៗអ្នកមានគ្រប់ជំពូកដែលតាមសុំស្នេហ៍នាង ហើយចុងក្រោយបានជ្រើសបុរសម្នាក់ដែលនៅនែបនិត្យកាយានាង គឺលោកសុខ ចំរើន ដែលជាបុរសម្នាក់មិនទាន់មានប្រពន្ធកូន ហើយបើទោះជាពួកគេមិនទាន់សារភាពស្នេហ៍ដូចគ្នាក្តី តែគ្រប់គ្នានៅតែគិតថា ពិសី និងលោកចំរើន ជាគូសង្សារគ្នាដដែល៕ ស្អាងស្នេហ៍

LEAVE A REPLY

Please enter your comment!
Please enter your name here