សំណាងល្អភរិយា និងកូនចុះទៅទិញអីហូប តែអកុសលប្តីវិញស្លាប់គាបក្នុងរថយន្តយ៉ាងអាណោចអធ័ម

0
52

សំណាងល្អភរិយា និងកូនចុះទៅទិញអីហូប តែអកុសលប្តីវិញស្លាប់គាបក្នុងរថយន្តយ៉ាងអាណោចអធ័ម

ខេត្តព្រះសីហនុ-សូមចូលរួមរំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍រថយន្តធំដឹកសុីម៉ង់ត៍បុករះប៉ះរថយនន្តតូចៗ4គ្រឿងទៀតនៅផ្លូវបំបែកស្រែអំបិល។

ហេតុការណ៍នេះបានកើតឡើងកាលពីម្សិលមិញត្រូវនឹងថ្ងៃទី17កុម្ភះ ឆ្នាំ 2019។ ជនរងគ្រោះដែលស្លាប់ឈ្មោះ សុទ្ធ​ រិទ្ធី​ ភេទប្រុស​ អាយុ​ 38ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ 04​ សង្កាត់​លេខ​ 04​ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ​ ជាអ្នកបើកបរថយន្ត​ម៉ាក​ CRV ពណ៌​ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2M-2821 ។ មុនពេលកើតហេតុជនរងគ្រោះបានឈប់ចត​រថយន្តនៅ​លើ​ចិញ្ចើម​ផ្លូវ​គ្រួសក្រហម ចំណែកភរិយានិងកូនបានចុះផុតពីរថយន្តដើម្បីទិញចំណីអាហារនៅក្បែរនោះ ក៍ស្រាប់តែរថយន្តធំដឹកសុីម៉ង់ត៍បើកចុះពីផ្លូវលេខ48ខេត្តកោះកុងចុះមកផ្លូវជាតិលេខ4ជ្រុលមកបុករះបណ្តាលអោយបុរសជាប្តីស្លាប់នៅក្នុងរថយន្ត ចំណែកភរិយានិងកូនបានរួចផុតពីគ្រោះថ្នាក់នេះ ក្រោយចុះផុតពីរថយន្តបានបន្តិច ៕

(សូមចូលរួមបង្កើនការប្រុងប្រយត្ន័ចំពោះគ្រោះថ្នាក់ចរាចរណ៍ ដែលជាសោកនាដកម្មលើដងផ្លូវ)

LEAVE A REPLY

Please enter your comment!
Please enter your name here