ថ្មីៗ! ទម្លាយវីដេអូស្តែងៗពីសកម្មភាពជនជាតិជប៉ុនអារ ក អ្នករត់តាក់ស៊ី(មានវីដេអូ)

0
51

ថ្មីៗ! ទម្លាយវីដេអូស្តែងៗពីសកម្មភាពជនជាតិជប៉ុនអារ ក អ្នករត់តាក់ស៊ី(មានវីដេអូ)

ខេត្តសៀមរាប៖ កាលពីប៉ុន្មានថ្ងៃមុននេះ មានករណីប្លន់រថយន្តមួយគ្រឿង បង្កឡេីងដោយជនសង្ស័យដែលជាជនជាតិជប៉ុន បានអារកជនរងគ្រោះដែលជាម្ចាស់តៃកុងរថយន្តតាក់ស៊ីសម្លាប់ចោល រួចក៏ទម្លាក់ចោលនៅតាមផ្លូវ បន្ទាប់មកក៏បានបេីករថយន្តរត់គេចតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងពីប្រជាពលរដ្ឋនៅកន្លែងកេីតហេតុ។ចំពោះករណីប្លន់អារកដ៏សាហាវព្រៃផ្សៃខាងលេីនេះ បានកើតឡើង នៅវេលាម៉ោងប្រមាណជា ១៦និង៥៦នាទី ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៩នេះ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុច ជញ្ជីងថ្លឹងរថយន្ត ស្ថិតក្នុងទឹកដីភូមិគោកដូង ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។ រថយន្តនេះមានម៉ាក ហាយឡិនឌឺ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ-2AB 5218

បេីតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ហ៊ឹម ចាន់ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរជាអ្នករត់តាក់ស៊ី មានប្រពន្ធឈ្មោះ សុខ ចាន់ធឿន អាយុ ៣៨ឆ្នាំ និងមានកូនចំនួន ៤នាក់ ស្រី១ ប្រុស៣ មានទីលំនៅស្ថិតក្នុងភូមិជាន់ត្រាច ឃុំឈូកដាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ចំពោះឯជនសង្ស័យជនជាតិជប៉ុន ២នាក់ ដែលធ្វេីសកម្មភាពប្លន់អារកជនរងគ្រោះខាងលេី មានឈ្មោះ NAKA KUKI RYUJI ភេទប្រុស អាយុ ២៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ ISHIDA REIMON ភេទប្រុស អាយុ២៤ ឆ្នាំ។ គួរបញ្ចាក់ដែរថា ក្រោយពីជនសង្ស័យបានអារកជនរងគ្រោះទម្លាក់ចោលរួចមក

ក៏បានបេីករថយន្តបំរុងចូលក្រុងសៀមរាប បានប្រហែល ៣០០ម៉ែត្រ ក៏បានបុកជាមួយគោយន្ដកន្រ្ដៃយ៍ដឹកស្រូវ ស្របទិសគ្នា ទៅមុខលែងរួច បន្ទាប់មកជនសង្ស័យទាំង២នាក់ ក៏បានចុះរត់កាត់វាលស្រែ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានតែម្តង៕

សូមប្រិយមិត្តទស្សនានូវវីដេអូកាមេរ៉ាសុវត្ថិភាពដូចតទៅ៖

ប្រភពវីដេអូ៖ កោះសន្តិភាព

LEAVE A REPLY

Please enter your comment!
Please enter your name here