ជនជាតិជប៉ុន លោក Akihiro Kato ជាម្ចាស់ក្លឹបបាល់ទាត់ Angkor Tiger បានសុំទោសប្រជាជនខ្មែរទូទាំងប្រទេស និងជួយថវិកា១០០០ដុល្លាដល់គ្រួសារសព

0
362

ជនជាតិជប៉ុន លោក Akihiro Kato ជាម្ចាស់ក្លឹបបាល់ទាត់ Angkor Tiger បានសុំទោសប្រជាជនខ្មែរទូទាំងប្រទេស និងជួយថវិកា១០០០ដុល្លាដល់គ្រួសារសព

ភ្នំពេញ៖ ក្រោយពីហេតុការណ៍ដ៏រន្ធត់មួយដែលកើតឡើងនៅស្រុកពួក ខេត្តសៀមរាប ដោយជនជាតិជប៉ុនពីរនាក់រួមដៃគ្នាសម្លាប់បុរសម្នាក់ជាអ្នកបើកបររថយន្តឈ្មួល ពីក្រុងប៉ោយប៉ែតឆ្ពោះទៅកាន់ខេត្តសៀមរាប មកដល់កន្លែងកើតហេតុ ក៏បានធ្វើសកម្មភាពចាប់អ្នកបើកបរអារ ក រួចបើករត់ តែអកុសលរថយន្តបើកបរគោយន្ត និងបុកហាងទៅមុខលែងរួច ទើបសមត្ថកិច្ច និងពលរដ្ឋចាប់ជាប់។ 

ថ្ងៃនេះផងដែរ លោក Akihiro Kato ​ដែល​ជា​ជន​ជាតិ​ជប៉ុន និង​ជា​ម្ចាស់​ក្លឹប​បាល់ទាត់ Angkor Tiger ​មាន​ទីតាំង​នៅ​ខេត្ត​សៀមរាប​ផង​នោះ​បាន​ចេញ​មុខ​មក​មក​សុំទោស​ពលរដ្ឋ​ខ្មែរ ចំពោះហេតុការណ៍​ដែល​គួរ​ឱ្យ​សោក​សង្រែក​ ​ក្រោយពីមានករណីបុរសជនជាតិជប៉ុន២នាក់ បានធ្វើសកម្មភាពចាក់សម្លាប់បុរសជនជាតិខ្មែរម្នាក់នេះ។ បន្ថែមពីលើនេះលោកបានប្រកាសជួយឧបត្ថម្ភថវិកាដល់ក្រុមគ្រួសារនៃសពចំនួន១ពាន់ដុល្លាសម្រាប់ប្រពន្ធ និងកូនដោះស្រាយជីវភាពមួយគ្រា៕

LEAVE A REPLY

Please enter your comment!
Please enter your name here