លោក Mike Thalasitis តួឯកល្បីក្នុងរឿង Love Island ស្លាប់នៅក្នុងព្រៃក្បែរផ្ទះយ៉ាងអាថកំបាំងបំផុត

0
109

លោក Mike Thalasitis តួឯកល្បីក្នុងរឿង Love Island ស្លាប់នៅក្នុងព្រៃក្បែរផ្ទះយ៉ាងអាថកំបាំងបំផុត

បរទេស៖ តារាភាពយន្ត លោក Mike Thalassitis  តួល្បីល្បាញបំផុតនៅក្នុង រឿង Love Island  បានស្លាប់ទាំងនៅវ័យក្មេង។ Mike Thalassitis មានអាយុទើបតែ 26ឆ្នាំ សាកសពរបស់គេត្រូវបានរកឃើញនៅក្នុងព្រៃមួយនៅក្បែរផ្ទះរបស់គាត់កាលពីថ្ងៃសៅរ៍។

តាមសារព័ត៌មាន Daily Mail​ បានអោយដឹងថាអ្នកគ្រប់គ្រងរបស់គាត់បានបញ្ជាក់ថាការស្លាប់របស់តារាវ័យក្មេងនេះ តែមិនទាន់ដឹងពីមូលហេតុនៃការស្លាប់នៅឡើយទេ។ អតីតកីឡាករបាល់ទាត់របស់ក្លឹបមួយរូបលោក Mike ក៏ត្រូវបានគេស្គាល់ផងដែរសម្រាប់ការចូលរួមក្នុងកម្មវិធីភាពយន្តដ៏ពេញនិយមរបស់ E4 Celebs Go Dating ដែលលោកបានបង្ហាញខ្លួនរួមគ្នាជាមួយនឹងតារាជាច្រើនដូចជា Sam Thompson និង Gemma Collins ។

ព័ត៌មានសោកនាដកម្មនេះកើតឡើងបន្ទាប់ពីមិត្តដ៏ល្អបំផុតរបស់គាត់ឈ្មោះលោក Danny Cutts រាយការណ៍ថាលោកបានស្លាប់ដ៏អាថ៌កំបាំង។ គាត់ក៏បាននិយាយពីទុក្ខសោករបស់គាត់អំពីការស្លាប់របស់មិត្តគាត់ដើម្បីបង្ហាញអ្នកសារព័ត៌មាន Dan Wooton កាលល្ងាចថ្ងៃសៅរ៏។

អ្នកគាំទ្រក៏មានការភ្ញាក់ផ្អើលផងដែរចំពោះព័ត៌មាននេះ។ បុរសម្នាក់បានសរសេរថា: « Mike Thalassitis ត្រូវបានគេរកឃើញស្លាប់នៅក្នុងព្រៃនៅជិតផ្ទះរបស់គាត់។ គាត់ជាមនុស្សរួសរាយណាស់ជាមួយគ្រួសារដូចជាអ្នកផ្សេងៗទៀតដែរ។ អ្នកផ្សេងទៀតបានបន្ថែមទៀតថា: “នេះជារឿងគួរឱ្យសោកស្តាយខ្ញុំមិនគួរអោយជឿរឿងនេះទេដោយសារតែវាលឿនពេក មិនអាចធ្វើចិត្តបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here