កសិករមានសង្ឃឹមហើយ! ឧកញ៉ា ឌួង ឆាយ នឹងបើករោងចក្រស្វាយចន្ទីដំបូងគេនៅកម្ពុជាដែលបាសហការជាមួយដៃគូអុឺរ៉ុប, ឌូប៉ៃ និងអាសុី

0
138

កសិករមានសង្ឃឹមហើយ! ឧកញ៉ា ឌួង ឆាយ នឹងបើករោងចក្រស្វាយចន្ទីដំបូងគេនៅកម្ពុជាដែលបាសហការជាមួយដៃគូអុឺរ៉ុប, ឌូប៉ៃ និងអាសុី

ភ្នំពេញ៖  គួររំលឹកផងដែរថា លោក ឌួង ឆាយ ជាឧកញ៉ាវ័យក្មេងដែលពោរពេញទៅដោយសេចក្តីស្រលាញ់ និងចេះជួយសង្គមជាច្រើនករណីតាមរយះរូបលោកផ្ទាល់ និងក្រុមគ្រួសារ។ កាលពីឆ្នាំមុនដោយសារឃើញកសិករខ្មែរយើងរអ៊ូរឿងអត់មានទីផ្សារលក់ផលិតផលកសិផលរបស់ខ្លួនទើបលោកបានសន្យាថានឹងធ្វើអោយបានតាមរយះការនាំឈ្មួញវិនិយោគបរទេសមកដាក់ទិញពីកសិករអោយបាន។ 

ថ្ងៃនេះ លោក ឧកញ៉ា ឌួង ឆាយ បានបង្ហោះសារ និងប្រកាសតាមហ្វេសបុករបស់លោកថា “​ខ្ញុំបាទនឹងបើករោងចក្រស្វាយចន្ទីដំបូងគេនៅកម្ពុជាដែលបាសហការជាមួយដៃគូអុឺរ៉ុប, ឌូប៉ៃ និងអាសុី ក្នុងពេលឆាប់ៗខាងមុខនេះដោយបានសិក្សាគំរោងតាំងពីឆ្នាំ 2018 មក ដើម្បីជួយដល់កសិកររបស់យើងតាមការសន្យារបស់ខ្ញុំកាលពីឆ្នាំមុន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here