អ្នករៀន IT ពិតជាអភ័ព្វស្នេហ៍មែនទេ?

0
65

តើអ្នករៀន IT អភ័ព្វស្នេហ៍មែនទេ? ព្រោះមានសង្សារជាអ្នករៀន ឬធ្វើការ IT ថាគ្មានពេលវេលាគ្រប់គ្រាន់ និងមិនសូមសម្បូរលុយចាយច្រើនដូចគេ ប៉ុន្តែអ្នកប្រហែលជាមើលរំលងការងារសំខាន់ៗដែលអ្នករៀន IT ផ្ដល់ឱ្យអ្នក​លើស​ពីអ្វីដែល​អ្នក​បាន​គិត ជាពិសេសសម្រាប់សុភាពនារី។ ខាងក្រោយនេះ ជាហេតុផងងាយៗ ដែលអ្នកមានសង្សាររៀនមុខវិជ្ជានេះ មិនអត់ប្រយោជន៍៖

មានចម្ងល់ទាក់ទងនឹងឧបករណ៍ ឬបច្ចេកវិទ្យាថ្មីៗ សួរអ្នក IT បាន៖ មុននឹងទិញឧបករណ៍អេឡិចត្រូនិច ឬទូរស័ព្ទថ្មីៗ សុភាពនារីទាំងឡាយអាចសាកសួរសង្សារជាអ្នក IT បានយ៉ាងលម្អិត ដោយ មិនចាំ​បាច់មើលវីដេអូ YouTube ទាក់ទងនឹងការ Review ផលិតផលនោះទេ។

ត្រូវការទិញឧបករណ៍ថ្មីៗ អូសសង្សារទៅជួយទិញបាន៖ មិនថាត្រូវការទិញ iPod, iPad, iPhone ឬកុំព្យូទ័រនោះទេ នារីៗអាចអូសសង្សារជាអ្នក IT ទៅជួយរើសបាន ហើយអាចជឿ​ទុក​ចិត្ត​បាន ដោយមិនចាញ់បោកអ្នកលក់។

IT Office

កុំព្យូទ័រឆ្លងមេរោគ បងអាយធីជួយអូនបាន៖ មានបញ្ហា កុំព្យូទ័រឆ្លងមេរោគ អ្នកអាច Call ហៅបង IT មកជួយដោះស្រាយបាន ដោយមិនចាំបាច់ចំណាយប្រាក់ យកទៅជួស​ជុល​នៅ​ហាង។

ទទួលបានការអាប់ដេតព័ត៌មានអាយធី Free ពីបង IT ៖ នារីៗភាគច្រើនផ្ដោតការចាប់អារម្មណ៍ទៅលើកាបូប និងសំលៀកបំពាក់​ច្រើន​ជាង​បច្ចេកវិទ្យា។ ដូច្នេះហើយ នារីៗភាគច្រើនមិនសូវទទួលបានការអាប់ដេតទាក់ទងនឹងបច្ចេកវិទ្យាប៉ុន្មានទេ។ ប៉ុន្តែប្រសិនបើមាន​សង្សា​រ​ជា IT នារីៗអាចទទួលបានការអាប់ដេតព័ត៌មាន Free Free ពីសង្សារផ្ទាល់តែម្ដង។

ទទួលបានកាដូជាឧបករណ៍អេឡីចត្រូនិចពេលមានទិវា ឬបុណ្យផ្សេងៗ៖ ផ្កាមិនសូវសំខាន់ទេសម្រាប់អ្នក IT ហេតុនេះហើយ ពេលមានបុណ្យ ឬទិវាផ្សេងៗ អ្នកនឹងទទួលបានកាដូពីបងអាយធីជាឧបករណ៍អេឡិចត្រូនិចផ្សេងៗ ដែលប្លែកខុសពីគេ៕ 

LEAVE A REPLY

Please enter your comment!
Please enter your name here