មកមើលឡានស្ព័រ Tesla Roadster ឆ្នាំ២០២០ ជាន់បង្កើនល្បឿន លឿនដូចមីស៊ីល.. (មានវីដេអូ)

0
195

មកមើលឡានស្ព័រ Tesla Roadster ឆ្នាំ២០២០ ជាន់បង្កើនល្បឿន លឿនដូចមីស៊ីល.. (មានវីដេអូ)

កាល​ពី​ជាង​មួយ​ឆ្នាំ​មុន ក្រុមហ៊ុន Tesla បាន​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយ​បង្ហាញ​គំរូ​រថយន្ត​ស្ព័រ​អគ្គិសនី​ល្បឿន​លឿន​ដូច​មីស៊ីល ម៉ូដែល Roadster។

រថយន្ត Tesla Roadster

បើ​យោង​តាម​ក្រុមហ៊ុន​រថយន្ត​អាមេរិក​ខាង​លើ បាន​អះអាង​ថា Tesla Roadster ស៊េរី​ឆ្នាំ ២០២០ គឺ​ជា​រថយន្ត​ស្ព័រ​ល្បឿន​លឿន ដែល​អាច​ជាន់​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹម​តែ ២,១ វិនាទី​ប៉ុណ្ណោះ ហើយ​មាន​ល្បឿន​អតិបរមា​រហូត​ដល់ ៤០២ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ថែម​ទៀត​ផង។

ក្រុមហ៊ុន Tesla បាន​ប្រកាស​ថា Roadster ប្រភេទ Bae Model នឹង​មាន​តម្លៃ ២០០ ០០០ ដុល្លារ​នៅ​សហរដ្ឋអាមេរិក និង ២៥០ ០០០ ដុល្លារ​សម្រាប់​ប្រភេទ Founder Series។ សូម​បញ្ជាក់​ផង​ដែរ​ថា Tesla Roadster មិន​ត្រឹមតែ​មាន​ល្បឿន​លឿន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​មាន​សមត្ថភាព​អាច​បើកបរ​បាន​ចម្ងាយ ៩៩៨ គីឡូម៉ែត្រ រាល់​ពេល​សាក​ភ្លើង​ពេញ​ម្តង​ផង​ដែរ។

ចង់​ដឹង​ថា រថយន្ត Tesla Roadster មាន​ល្បឿន​លឿន​បែប​ណា មក​មើល​វីដេអូ​ខាង​ក្រោម៖

ប្រភព ៖ carscoops

 

 

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here