ដំណឹងចុងក្រោយ! អាកាសយនិក៨នាក់ និងអ្នកដំណើរ១៤៩នាក់គ្មានអ្នកណាសល់ជីវិតឡើយ

0
330

ដំណឹងចុងក្រោយ! អាកាសយនិក៨នាក់ និងអ្នកដំណើរ១៤៩នាក់គ្មានអ្នកណាសល់ជីវិតឡើយ

អេត្យូពី៖ នៅមុននេះបន្តិចបើយោងតាមប្រភពអាជ្ញាធរអេត្យូពីបានឱ្យដឹងថា អ្នកដំណើរទាំង១៤៩នាក់ និងអាកាសយានិក៨នាក់ គ្មាននរណាម្នាក់នៅរស់រាន្តមានជីវិតឡើយ បន្ទាប់ពីយន្ដហោះរបស់ពួកគេបានធ្លាក់នៅព្រឹកថ្ងៃអាទិត្យនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩។

នារីបំរើលើយន្តហោះមុនពេលចេញដំណើរ
អាកាសយានិករួមទាំងនារីបំរើយន្តហោះមុនកើតហេតុ
ក្រុមគ្រួសារសាច់ញាតិទ្រហោរយំ

យោងតាមអាជ្ញាធរអេត្យូពី យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងខាងលើផ្ទុកមនុស្ស១៤៩នាក់ រួមទាំងអាកាសយានិក៨នាក់បាន ធ្លាក់នៅអំឡុងពេលហោះឡើងបានបន្តិចចេញពីទីក្រុង Addis Ababa នៃប្រទេសអេត្យូពី ឆ្ពោះទៅកាន់ទីក្រុង Nairobi ប្រទេសកេនយ៉ា។ ចំណែកឯ នាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed ក៏បានផ្ញើសារចូលរួមរំលែកមរណទុក្ខដល់ ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះដែលបានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះនេះដែរ។ គួរបញ្ជាក់ថា យន្ដហោះខាងលើត្រូវបានគេរាយការណ៍ថា ជាប្រភេទ Boeing 737 និងកម្មសិទ្ធិរបស់ក្រុមហ៊ុន Ethiopian Airlines។

គួរបញ្ជាក់ថា យន្ដហោះនេះបានហោះឡើងនៅម៉ោង ៨៖៣៨នាទីព្រឹក ចេញពីអាកាសយានដ្ឋាននៃទីក្រុង Addis Ababa ហើយដាច់ការទាក់ទងនៅម៉ោង៨៖៤៤នាទីព្រឹក ដោយបានធ្លាក់នៅក្បែរទីក្រុង Bishoftu។ ប៉ុន្តែភ្លាមៗមិនទាន់មានការបញ្ជាក់ ពីមូលហេតុធ្លាក់នៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here