ថ្មីចែស! សម្លាប់នាងចោលព្រោះនិយាយទូរស័ព្ទជាប្រុសផ្សេងពេលកំពុងរួមភេទ

0
135

ថ្មីចែស! សម្លាប់នាងចោលព្រោះនិយាយទូរស័ព្ទជាប្រុសផ្សេងពេលកំពុងរួមភេទ

ខេត្ត​តាកែវ ៖ ទីបំផុត ​ករណី​ឃាតកម្ម​សម្លាប់នារី​ម្នាក់ស្លាប់​ទាំងអាក្រាតក្នុងបន្ទប់​ផ្ទះ​សំណាក់​យីហោ «ប៉ា​អុី ម៉ាក់​អុី» ​បំបែកបាន​​ហើយ ​ដោយ​​ឃាត់ខ្លួន​ជននោះ កាលពីវេលាម៉ោង០៤ និង៣០នាទីរសៀល​ថ្ងៃទី​០៥ មីនា ​ស្ថិតនៅ​ចំណុច​ភូមិ​ថ្នល់​បែក សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ​ពី​កម្លាំង​ជំនាញ​ស្នងការ​ខេត្តតា​កែវ​សហ​ការយ៉ាងល្អ​ ជាមួយ​​កម្លាំង​ជំនាញ​ស្នងការ​ខេត្តកំពង់ស្ពឺ​ ​។ ចំពោះ​មូលហេតុ​ គឺ​មក​ពី​កើត​ភ្លើង​​ប្រចណ្ឌ ​ដោយសារ​​នារីរង​គ្រោះ​​និយាយ​ទូរ​ស័ព្ទ​ ជាមួយ​អ្នក​ផ្សេង​​ពេល​កំពុង​រួមរ័ក ​។ នេះបើ​យោង​តាម​​សមត្ថកិច្ចបានសាកសួរ​ជននោះ ។

សេចក្តីរាយការណ៍ឱ្យដឹងថា ជនសង្ស័យ​ខាងលើ ​ឈ្មោះសុខ ច​ន្ធ​លី​ដា អាយុ​៣១​ឆ្នាំ ធ្វើការនៅ​ក្រុមហ៊ុន​​​ក្នុង​ខេត្ត និងមាន​រស់នៅ​ភូមិ​ត្រពាំង​អង្គ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ។​ ​ដោយឡែក នារីរង​គ្រោះ​ឈ្មោះ ឃិ​ន ច​ន្តា ​​អាយុ​២១​ឆ្នាំ នារី​ខារ៉ាអូខេ«ជុំ​មិត្ត» មានស្រុក​កំណើត​នៅ​ភូមិ​កន្ទួត ឃុំ​ស្រ​ង៉ែ ស្រុក​ទ្រាំង ខេត្តតា​កែវ ។

ក្រោយ ធ្វើ​កោសល្យវិច័យ​និង​ស្រាវជ្រាវ​ពី​សំណាក់​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្តតាកែវ យ៉ាង​ញាប់ដៃ​ញាប់​ជើង​នោះ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​បានតែម្តង ​។ ​គួរំលឹកថា នាំ​មក​ដេក​តាំង​១២​អធ្រាត្រ ដល់​១២​ថ្ងៃ​ត្រង់ទើប​ផ្អើល​ថា នាង​ត្រូវ​គេ​សម្លាប់៕

ប្រភព៖កោះសន្តិភាព

LEAVE A REPLY

Please enter your comment!
Please enter your name here