មនុស្សស្រីធាត់មិនបាច់ប្រឹងសម្រកទំងន់ទេ ធ្វើតាមវិធីទាំងនេះនឹងរកសង្សារបានឆាប់

0
97

មនុស្សស្រីធាត់មិនបាច់ប្រឹងសម្រកទំងន់ទេ ធ្វើតាមវិធីទាំងនេះនឹងរកសង្សារបានឆាប់

មនុស្សស្រីទូទៅគឺប្រាថ្នាចង់បានរាងស្គម រាងស្រឡូន មិនចង់បានធាត់ កាម៉ាប់ដូចជ្រូកឡើយ តែមនុស្សស្រីកាម៉ាប់ ឬធាត់ខ្លះមិនមែនមិនចង់ស្គមដូចគេទេតែគ្មានជម្រើសហើយបារម្ភពីគេមិនស្រលាញ់ខ្លួន។​ ទោះជាយ៉ាងណាលែងបារម្ភហើយ មនុស្សីស្រីកាម៉ាប់ត្រូវធ្វើតាមវិធីសាមញ្ញដូចខាងក្រោមនេះ៖

១.មាន​អនាម័យ

បើ​ទោះបី​ជា​មាន​ឈ្មោះ​ថា ស្រី​ម៉ាប់​ក៏​ដោយ តែ​អ្នក​មិន​អាច​បណ្ដោយ​ខ្លួន​ឲ្យ​គគ្រិច​បាន​ឡើយ។ អ្នក​ ​គួរ​តែ​យកចិត្តទុកដាក់​ក្នុង​ការ​សម្អាត​ជាតិ​សំណើម​ច្រើន​ជាង​អ្នក​ដទៃ ជាពិសេស ក្បាលពោះ ក្លៀក និង​ក ដោយ​កន្លែង​នោះ​ជា​ប្រភព​ញើស​ប្រមូល​ផ្ដុំ ព្រោះ​អ្នក​ធាត់​ងាយ​នឹង​ក្ដៅ។ ទោះ​ជា​ធាត់ តែ​យ៉ាង​ណា​ក៏​ឲ្យ​មើល​ទៅ​ស្អាត​ភ្លឹង​ៗ នោះ​បុរស​នឹង​លង់​ស្នេហ៍។

២.ជ្រើសរើស​សម្លៀកបំពាក់​ត្រឹមត្រូវ

បន្ថែម​ពី​លើ​ការ​រក្សា​ក្លិន​ខ្លួន​ឲ្យ​នៅ​ប្រហើរ ការ​ជ្រើសរើស​សម្លៀកបំពាក់​ឲ្យ​សម​នឹង​រូបរាង ព្រម​ជា​មួយ​គ្រឿងអលង្ការ​ក៏​សំខាន់​ផង​ដែរ។ ជម្រើស​សម្លៀកបំពាក់​ដែល​លាក់បាំង​រូបរាង​គឺ​ពណ៌​ខ្មៅ។

៣.អារម្មណ៍​ល្អ

ជា​ការ​ពិត​ណាស់​មិន​ថា​អ្នក​ធាត់​ទេ អ្នក​រាង​ស្វែល​ស្អាត​ក៏​ដោយ​ឲ្យតែ​ធ្វើ​មុខ​ក្រៀមក្រំ គ្មាន​នរណា​ចង់​បាន​ទេ។ អ្នក​គួរតែ​ជា​មនុស្ស​ដែល​រីករាយ​នឹង​ជីវិត​ខ្លួន ចូលចិត្ត​ញញឹម​ដាក់​មនុស្ស​គ្រប់​គ្នា។ ចំណុច​នេះ​អាច​បញ្ជាក់​បាន​ថា អ្នក​ជា​នារី​ល្អ បុរស​ចង់​មាន​ទំនាក់ទំនង​ជាមួយ។

៤.សេពគប់​មិត្ត​ឲ្យ​បាន​ច្រើន

សម្រាប់​ក្មេង​ស្រី​ដែល​មាន​រូបរាង​ស្អាត អាច​នឹង​មិន​សូវ​មាន​មិត្តភ័ក្ដិ​ច្រើន​ទេ។ ដូចនេះ​ឱកាស​ល្អ​របស់​អ្នក គឺ​បង្កើន​ទំនាក់ទំនង​ជាមួយ​មនុស្ស​នៅ​ជិត​ខ្លួន​ឲ្យ​បាន​ច្រើន ព្រោះ​ស្នេហា​ភាគច្រើន​ចាប់ផ្ដើម​ឡើង​ពី​មិត្តភាព​នេះ​ឯង។

៥.មាន​សុជីវធម៌

ចំណុច​នេះ​មាន​សារៈសំខាន់​ស្ត្រី​ដែល​នាំ​ឲ្យ​មនុស្ស​ប្រុស​ងាក​មក​ចាប់អារម្មណ៍។ សុជីវធម៌​សំដៅ​លើ​ឫកពា​ដេក ដើរ ឈរ​អង្គុយ ញ៉ាំ គឺ​ត្រូវ​ឲ្យ​សមរម្យ។

៦.មាន​អ្វី​មួយ​លេចធ្លោ

ត្រូវ​ចាំ​ថា បើ​រូបរាង​មិន​សូវ​ទាក់ទាញ​ហើយ គួរតែ​មាន​ទេពកោសល្យ​អ្វី​មួយ​ផ្សេង​ទៀត ដែល​អ្នក​រាង​ស្អាត​ៗ​ជាង ធ្វើ​មិន​បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here