មុនទៅលេងថៃ រឿង១០យ៉ាងអ្នកគួរដឹងដើម្បីចំណាយលុយអស់តិច

0
189

មុនទៅលេងថៃ រឿង១០យ៉ាងអ្នកគួរដឹងដើម្បីចំណាយលុយអស់តិច

ថៃ ជាប្រទេស​មួយក្នុង​តំបន់​អាស៊ាន​ ដែល​មានភ្ញៀវ​ទេសចរ​ទៅច្រើន​កុះករ ក្នុងនោះ​ប្រជាជន​កម្ពុជា​មួយ​ក្ដាប់ធំ​​ក៏ចូលចិត្ត​ទៅលេង​ប្រទេស​ជាប់​របង​មួយនេះ​ផងដែរ​។ ទន្ទឹមនឹងនេះ យុវជន​ចូលចិត្ត​ការដើរ​កម្សាន្ត​ម្នាក់​ លោក យី សូយ៉ុង បាន​ចែក​រំលែក​ពីរឿង ១០យ៉ាង សម្រាប់​អ្នករាល់​គ្នា​ត្រូវ​ដឹង​មុន​ទៅ​លេង​ថៃ និង​ចំណាយ​អស់លុយ​តិច​។​​

១.ទិញស៊ីមទូរសព្ទប្រើក្នុងប្រទេសថៃ

​ពេល​ទៅដល់​ព្រ​លានយន្ត​ហោះ​ប្រទេស​ថៃភ្លាម​ ​អ្វីដែល​អ្នកត្រូវ​ធ្វើមុន​គេ​ គឺត្រូវទិញ​ស៊ីម​ទូរសព្ទ​សម្រាប់​Call ឬប្រើ​​អ៊ីនធឺ​ណិត​នៅស្រុក​ថៃ។ ស៊ីម​កាតនៅ​ទីនោះ​មាន​ច្រើន​ម្រើស​ បើអ្នកទៅ​លេងតិច​ជាង១​សប្ដាហ៍ គួរជ្រើស​រើសស៊ីម​ ដែល​មាន​ទឹក​ប្រាក់​ និង​កញ្ចប់​សេវាកម្ម​អ៊ីនធឺណិត​សម្រាប់​៧ថ្ងៃ​ទៅបាន​ហើយ តែ​បើច្រើន​ជាងនេះ ​អាច​លៃលក​ទៅតាម​ហ្នឹងបាន​។

២. ត្រូវដូរ​យកលុយ​បាត​

លុយ​បាត​ ​ជារូបិយប័ណ្ណ​តំណាង​ប្រទេសថៃ​។​ ​នៅពេល​ចូលទៅ​ដល់​ប្រទេស​មួយ​នេះ​លោកអ្នក​ដាច់ខាត​ត្រូវតែ​ដូរលុយ​ទុក​ជា​មុន​។ ​ជាទូទៅ​ការ​ចំណាយ​រយៈ​ពេល​ខ្លី​ប្រហែល​១សប្ដាហ៍​ ​អ្នក​គួរ​ត្រៀម​លុយ​ដូ​រ​ប្រមាណ​ ៣០០ដុល្លារ​។

៣. កន្លែង​ស្នាក់នៅ​ជិតផ្សារ​ និង​កណ្ដាល​ក្រុង​

​ប្រជាជន​ខ្មែរ​ និយម​ទៅ​ស្នាក់នៅ​ផ្ទះ​សំណាក់​ និង​សណ្ឋាការនៅ​តមបន់​ផ្សារ​ប្រាទូណាម​ ​ព្រោះវា​នៅ​ជិត​ផ្សារ​ស្រាប់​ងាយ​រកកន្លែង​ញ៉ាំអី​។ ​​

៤. គួរចេះ​និយាយ​ភាសាថៃ​តិចតួច​ប្រសើរ​ជាង​អង់គ្លេស​

​ប្រជាជនថៃ​លើក​តំកើង​ភាសា​ជាតិខ្លូន​​ហើយ​ប្រជាជន​ភាគ​ច្រើន​មិនសូវ​ចេះ​និយាយ​ភាសា​អង់គ្លេស​នោះទេ​។ ​ហេតុនេះ ​អ្នក​គួរ​ចេះ​និយាយ​ភាសា​ថៃខ្លះសម្រាប់​ការទំនាក់ទំនង​ ឧទាហរណ៍ដូចជា៖ សាវ៉ាត់ឌី (សួស្តី), អារ៉យ (ឆ្ងាញ់) ថោរ៉ៃ(តម្លៃប៉ុន្មាន) ​ឬ​​មាន​សៀវភៅ​សន្ទនា​ភាសា​ថៃ​មួយ​ជាប់​ខ្លួន​ក៏ល្អដែរ។

៥. ​ប្រើ​មធ្យោបាយ​ធ្វើដំណើរ​អស់លុយតិច

​មធ្យោបាយ​ធ្វើដំណើរ​អស់លុយ​តិចបំផុត​សម្រាប់​អ្នកទេសចរ​ គឺ​ជិះ​រថភ្លើង​ BTS មានទាំងក្រោមដី លើដី និង​លើអាកាស មួយវិញ​ទៀតក៏អាច​ធ្វើ​ដំណើរ​តាម​​ឡាន​ក្រុងសាធារណៈ​ក៏ងាយ​ស្រួល​ម្យ៉ាង​ដែរ​។ ​

៦. ​បើកប​រប្រកាន់ឆ្វេង​ជានិច្ច​ (បើមានយានជំនិះ)

បើ​លោកអ្នក​ជួលម៉ូតូ​ និង​រថយន្ត​នៅ​ប្រទេសថៃ ​គឺត្រូវ​ទម្លាប់​បើកបរ​ប្រកាន់​ឆ្វេង​ជានិច្ច​។​

៧. តំបន់​លក់ទំនិញ​ និង​អាហារ​ថោកៗ​

(ផ្សារទំនើប Big C)
(ផ្សារ Pratunam)

ផ្សារ​ដែល​ប្រជាជន​ខ្មែរ​និយម​ទៅទិញ​ទំនិញ​ច្រើនជាង​គេ​ផ្សារ Big C និងផ្សារ Pratunam (ប្រាទូណាម) ព្រោះទីនោះមាន​តម្លៃថោក​ ធូរថ្លៃ ​និងមានគុណភាពល្អ​។ រីឯ​អាហារ​ឆ្ងាញ់ៗ​ និង​តម្លៃថោក​វិញ ​គេចូល​ចិត្ត​ទៅផ្សារ​ Chatuchak (ចតុចាក់)។

(ផ្សារ​ Chatuchak)

៨. សាកួរ​ថ្នាំ​សង្កូវ

​លោកអ្នក​គួរ​ត្រៀម​ថ្នាំ​សង្កូវ​ផ្សេងៗ​ ​ដូចជា​ថ្នាំ ​គ្រុនក្ដៅ​ ​​រាគរូស​ ​និង​ប្រេង​ខ្យល់ទៅ​ជាមួយផង ដើម្បី​ការពារ​ជាមុន​ ​ព្រោះថា​ទីក្រុង​នៅប្រទេស​ថៃមិន​សូវមាន​ ​ឱសថស្ថាន​ច្រើន​នោះ​ទេ ​ប៉ុន្តែ​សំបូរ​មន្ទីរ​ពេទ្យ ហេតុដូច្នេះ បើ​អ្នក​ឈឺ​តិចតួច​ គួរមាន​ថ្នាំ​លេប​ខ្លួន​ឯង​ក៏ល្អ​។

៩. ចូល​លេង​សួន​កម្សាន្ត​ដ៏​ស្រស់​ស្អាត​ និង​ថត​រូប​​មិន​អស់​លុយ

​Lumpini ជាសួន​កម្សាន្ត​ដ៏​ស្រស់​ស្អាត​មួយ​ដែល​រដ្ឋាភិបាលថៃ​ ធ្វើ​សម្រាប់​ប្រជាជន​ និង​សាធារណជន​ចូលលេង​កម្សាន្ត​មិនគិត​ថ្លៃឡើយ​។ ​ភ្ញៀវទេសចរ​ភាគ​ច្រើន​ចូលចិត្ត​ទៅលេង​តំបន់​នោះ​ណាស់​។

១០. ​គប្បី​ប្រកាន់​ខ្ជាប់​ការ​សំពះ​

​ការ​សំពះ ជា​ទំនៀម​ទំលាប់​របស់​ប្រជាជន​ថៃទូទៅ​ ​សម្រាប់​រាប់​អាន​ និង​សួរសុខ​ទុក្ខគ្នា ​ដូច្នេះ​អ្នកគួរ​តែរៀន​ និង​អនុវត្ត​តាម ភ្ជាប់ជាមួយពាក្យ​គួរសម “សាវ៉ាត់ឌីខា” ដើម្បីងាយ​ស្រួល​ទំនាក់ទំនង​ និង​សួរ​នាំ​កន្លែង​ដែល​ចង់​ទៅ​លេង​ណា​ផ្សេង​ទៀត​៕

ប្រភព៖ សប្បាយ

LEAVE A REPLY

Please enter your comment!
Please enter your name here