ពិតជារាងឡូយមែន! កញ្ញា វល័ក្ខ បញ្ចេញរូបថតប៉ុន្មានសន្លឹកនេះ
ភ្នំពេញ៖ តារាសម្តែង និង ជាតារាបង្ហាញម៉ូត វល័ក្ខ កំពុងតែទទួលបានការចាប់អារម្មណ៍ ពីសំណាក់មហាជន ជាមួយនឹងរូបរាងដ៏សែនស្អាត និង សមត្ថភាពនៅក្នុងការដើរម៉ូត តាមកម្មវិធីនានា។ ជាពិសេស តារាស្រីរូបនេះ ក៏ត្រូវបានគេចាត់ទុកជា តារាដែលមានរាងស្អាតបំផុត ដែលភាគច្រើន គេតែងតែសរសើរថា នាងមានរាងGoal ទៀតផង ដែលគ្រប់គ្នាប្រាថ្នាចង់បាន។
ជាមួយគ្នានោះដែរ វល័ក្ខ ក៏ធ្លាប់ប្រាប់ផងដែរថា កាលពីសម្ភាសន៍លើកមុន រូបរាង គិតរាងជាចម្បង បើទោះបីជា រវល់ការងារ ក៏នាងតែងតែហាត់ប្រាណដែរ ហើយមិនចាំបាច់ ទាល់តែហាត់ប្រាណ នៅកន្លែងហាត់ទេ នៅផ្ទះក៏បានដែរ។ រាល់ពេលនាងស្លៀកឈុតរឹបរាងម្តងៗ តែងតែត្រូវបានគេចង់បាន និងពេញចិត្តគ្រប់ៗគ្នាទៀតផង។ ជាពិសេស នាងជ្រើសរើសយក ការហាត់ប្រាណ បែបយូហ្គា ដែលជួយឲ្យរាងស្អាត និងមានសុខភាពល្អទៀតផង៕
Facebook Comments
