របៀបធ្វើផ្អកត្រីដោយខ្លួនឯងងាយៗ(មានវីដេអូ)

0
168

របៀបធ្វើផ្អកត្រីដោយខ្លួនឯងងាយៗ(មានវីដេអូ)

គ្រឿងផ្សំ

ត្រីសាលម៉ុន ឬ ត្រីប្រា ១គីឡូកន្លះ

អំបិល ២ស្លាបព្រាបាយ

អង្ករលីងម៉ត់ ៤ស្លាបព្រាបាយ

របៀបធ្វើ

ត្រីធ្វើអោយស្អាត កាត់ជាដុំធំល្មម រួចលាយជាមួយអំបិល និងអង្ករលីងរួចច្របាច់អោយសព្វល្អ។យកត្រីដែលប្រលាក់រួចច្របាច់យកទឹកចេញអោយអស់ រួចដាក់ក្នុងក្រឡកែវអោយណែនល្អ រួចជូតមាត់ក្រឡអោយស្អាត រួចគ្របគំរបអោយជិតទុកចោលរយះពេល ៣ទៅ៤សប្តាហ៍ ទើបអាចញុំាបាន។

ពេលយកទៅធ្វើញុំា យើងលាយផ្អកជាមួយ ស្ករ ខ្ទឹមស ម្ទេស រួចយកទៅចំហុយអោយឆ្អឹន ផ្ទាប់ជាមួយបន្លែខ្ចីៗជាការស្រេច៕

សូមទស្សនាវីដេអូខាងក្រោម៖

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here