អ្នកវិទ្យាសាស្ត្របានឲ្យដឹងថា គេងស្រាតមានអត្ថប្រយោជន៍ដល់សុខភាព

0
241

អ្នកវិទ្យាសាស្ត្របានឲ្យដឹងថា គេងស្រាតមានអត្ថប្រយោជន៍ដល់សុខភាព

តើអត្ថប្រយោជន៍​ដែលយើងអាច​ទទួល​បាន​ពី​ការ​គេង​ស្រាតតើ​មាន​អ្វី​ខ្លះទៅ ?សូមមើលចំនុចទាំងនេះខាងក្រោម៖

1.​នៅ​ពេល​ដែល​មនុស្ស​គេង ស្បែក​ក៏​ត្រូវការ​ដកដង្ហើម​ដែរ ។ ដូចនេះ​នៅ​ពេល​ដែល​ស្បែក​​អ្នក​គ្របដណ្តប់​ដោយ​សម្លៀក​បំពាក់ នោះ​ស្បែក​នឹង​ពិបាក​ដកដង្ហើម ដោយ​ធ្វើ​ឲ្យ​ស្បែក​ថ្មី​ពិបាក​ដុះ​ឡើង​មក​ជំនួស​ណាស់ ថែម​ទាំង​ធ្វើ​ឲ្យ​ជាតិពុល​មិន​អាច​បញ្ចេញ​បាន​ទៀត​ផង ប៉ុន្តែ​បើ​អ្នក​គេង​ដោយ​មិន​ស្លៀក​សម្លៀក​បំពាក់ នោះ​ស្បែក​អ្នក​នឹង​ប្រែជា​ម៉ដ្ឋ និង​មាន​សំណើម​ទៀត​ផង ។

2.​ឈាម​អ្នក​នឹង​អាច​ដើរ​បាន​ស្រួល​នៅ​ពេល​ដែល​អ្នក​គេង​ស្រាត ព្រោះ​គ្មាន​អ្វី​ដែល​គាប់សង្កត់​រាង​កាយ​អ្នក​ឡើយ ។ ដូចនេះ ឈាម​នឹង​ដើរ​បាន​ល្អ ដោយ​អាច​ធ្វើ​ឲ្យ​ជាតិ​ពុល​ទាំងឡាយ​អាច​បញ្ចេញ​បាន​យ៉ាង​ងាយ និង​លឿន​ទៀត​ផង ។

3.​ស្ពែម៉ាតូសូអ៊ីត​នឹង​ប្រែជា​ច្រើន និង​រឹង​មាំ ក្រោយ​ពេល​ដែល​អ្នក​គេង​ដោយ​មិន​ស្លៀក​ខោ​ក្នុង ព្រោះ​គ្មាន​អ្វី​ជា​សម្ពាធ​ឡើយ​។ ដូចនេះ​វា​នឹង​អាច​ល្អ​ចំពោះ​ការ​បង្ក​កំណើត​របស់​បុរស ។

4.​នៅ​ពេល​ដែល​អ្នក​អាច​គេង​លក់​ស្រួល ដោយ​គ្មាន​ខោអាវ​ជា​សម្ពាធ នោះ​អ្នក​នឹង​អាច​មាន​អារម្មណ៍ល្អ ព្រោះ​អ្នក​គេង​បាន​គ្រប់គ្រាន់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​សុខភាព​អ្នក​នឹង​ល្អ​គ្រប់​ផ្នែក​ក្រោយ​ពេល​ដែល​អ្នក​មិន​ស្លៀកពាក់​គេង​។ ដូចនេះ​អ្នក​អាច​គេង​បែប​នេះ​បាន ព្រោះ​ប្រយោជន៍​ដែល​អ្នក​អាច​ទទួល​បាន​គឺ​ច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here